Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្លងច្រើនឡើងៗ ថៃ អស់គ្រែដាក់អ្នកជំងឺធ្ងន់ធ្ងរខណៈស្ថានភាព កាន់តែគួរឲ្យព្រួយបារម្ភ

បានផុស

នៅ

អាជ្ញាធរសុខាភិបាលថៃ បាននិយាយកាលពីថ្ងៃអង្គារថា គ្រែដែលធ្វើឡើងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យរដ្ឋទាំងអស់ក្នុងទីក្រុងបាងកក ឥឡូវដាក់ ពេញអស់ទៅហើយ។

លោកវេជ្ជបណ្ឌិត Somsak Akksilp អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ត បានឲ្យដឹងថា “ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ន អ្នកជំងឺចូលសម្រាកព្យាបាលលើគ្រែពេទ្យ ដែលមានឧបករណ៍សង្គ្រោះជីវិត គឺត្រូវបានដាក់កំហិត”។

លោកនិយាយថា ស្ថានភាពខ្វះគ្រែនៅមន្ទីរពេទ្យ គឺជាក្តីព្រួយបារម្ភយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ជាពិសេស ចាប់តាំងពីតម្រូវការ គ្រែពេទ្យប្រភេទនេះ មានកម្រិតខ្ពស់ ក្នុងចំណោមអ្នក ជំងឺដែលស្ថិតក្នុងក្រុមមានហានិភ័យពណ៌លឿ និងក្រហម ដែលជាក្រុមមានហានិភ័យខ្លាំង។

អ្នកជំងឺនៅក្នុងក្រុមពណ៌លឿង គឺជាអ្នកដែលមានរោគសញ្ញាកម្រិតមធ្យមហើយប្រឈមនឹងការវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរ ខណៈដែលអ្នកជំងឺនៅក្នុងក្រុមពណ៌ក្រហម កំពុងបង្ហាញរោគសញ្ញាធ្ងន់ធ្ងររួចទៅហើយ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទីក្រុងបាងកកនិងខេត្តជុំវិញរបស់ខ្លួន បានបន្តកត់ត្រានូវករណីឆ្លងថ្មីលើស ១,០០០ ករណីក្នុងមួយថ្ងៃ ដែលបណ្តាលឲ្យមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកជំងឺទាំងក្នុងក្រុមលឿងនិងក្រហម។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA) បានកត់ត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ៣៥នាក់បន្ថែមទៀតនិង ការឆ្លងថ្មីចំនួន ៤,០៥៩ករណី កាលពីថ្ងៃអង្គារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ បើក ភ្លើង ខៀវ គម្រោងទេសចរណ៍ នៅ ភូកេត អត់ ចាំ បាច់ ធ្វើ ចត្តាឡីស័ក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម