Connect with us

ព័ត៌មានអន្ដរជាតិ

ស្ទើរ​មិន​ជឿ​ តាម​ការ​ស្រាវ​ជ្រាវ ​មនុស្ស​រាប់​លាន​នាក់​បាន​ក្លាយ​ជា​សេដ្ឋី​ក្នុង​សម័យកូវីដ

បានផុស

នៅ

មនុស្ស​ជាង​៥​លាន​នាក់​បាន​ក្លាយ​ជា​​​សេដ្ឋី​​ទូទាំង​ពិភព​លោក​​នៅ​ក្នុង​ឆ្នាំ​២០២០ បើ​ទោះ​ជា​សេដ្ឋ​កិច្ច​ដុន​ដាប​ដោយ​វិបត្តិ​កូវីដ-១៩​ក៏​ដោយ។

យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់ Credit Suisse បាន​រក​ឃើញ​ថា អ្នក​​​ក្រ​​ច្រើន​ណាស់​រឹត​តែ​​​ក្រ​ខ្លាំង​ឡើយ ប៉ុន្តែ​ចំនួន​​​សេដ្ឋី​បាន​កើន​ឡើង​ពី​៥.២​លាន​នាក់​​ដល់​ ៥៦.១​លាន​នាក់​ទូទាំង​ពិភព​លោក។

ការស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ​ ជាង​១%​នៃ​មនុស្ស​ធំ​ទូទាំង​ពិភព​លោក​​បាន​ក្លាយ​ជា​​សេដ្ឋី​​ជា​លើក​ដំបូង។ ការ​ស្តារ​​ផ្សារ​ហ៊ុន​ឡើង​វិញ និង​ការ​កើន​ឡើង​តម្លៃ​លំនៅ​ដ្ឋាន​​បាន​ជួយ​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ឡើង។ ការ​បង្កើត​ទ្រព្យ​សម្បត្តិ​ហាក់​ដូច​ដាច់​ឆ្ងាយ​ពី​វិបត្តិ​សេដ្ឋកិច្ច​​ក្នុង​អន្តរកាល​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេដ្ឋវិទូ និង​ជាអ្នក​និពន្ធ​ Global Wealth Report លោក Anthony Shorrocks មាន​ប្រសាសន៍​ថា ជំងឺ​កូវីដ-១៩​បាន​ប៉ះ​ពាល់​រយៈ​ពេល​ខ្លី​ដ៏​អាក្រក់​​ទៅ​លើ​ទី​ផ្សារ​ពិភព​លោក ប៉ុន្តែ​​វា​បាន​បញ្ច្រាស​ផល​មក​វិញ​យ៉ាង​ធំ​នៅ​ត្រឹម​បំណាច់ខែ​មិថុនា ឆ្នាំ​២០២០។

លោក​លើក​ឡើង​ថា ៖«ទ្រព្យ​សម្បត្តិ​សកល​មិន​ត្រឹម​តែ​ជួយ​ធ្វើ​ឲ្យ​ស្ថេរភាព​ចំពោះ​ភាព​វឹក​វរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាម​ពិត​ទៅ​បាន​កើន​ឡើង​យ៉ាង​លឿន​នៅ​​ឆមាស​ទី​២​នៃ​ឆ្នាំ»។

ទោះ​បី​ជា​យ៉ាង​ណា ភាព​ខុស​គ្នា​នៃ​ទ្រព្យ​សម្បត្តិ​រវាង​មនុស្ស​ធំ​​ខុស​គ្នា​ខ្លាំង​​នៅ​ឆ្នាំ​២០២០ ហើយ​លោក Shorrocks បាននិយាយ​ថា ប្រសិន​បើ​តម្លៃ​ទ្រព្យ​បាន​កើន​ឡើង​ដូច​ជា ការ​កើន​ឡើង​តម្លៃ​លំនៅដ្ឋាន​ត្រូវ​បាន​ដក​ចេញ​ពី​ការ​វិភាគ ដូច្នេះ ​ទ្រព្យ​សម្បត្តិ​គ្រួសារ​ជា​សកល​​មាន​ការ​ធ្លាក់​ចុះ​ទាប​យ៉ាង​អាក្រក់»។

លោក​ថា ៖«នៅ​ក្នុង​ក្រុម​អ្នក​មាន​ទ្រព្យសម្បត្តិ​ទាប​ដែល​​ទ្រព្យ​មាន​តម្លៃ​ទូទៅ ទ្រព្យ​សម្បត្តិ​ទំនង​ជា​នៅ​ដដែល ឬនៅ​ក្នុង​ករណី​ជា​ច្រើន ធ្លាក់​ចុះ»។

«កត្តា​ជា​មូលដ្ឋាន​ខ្លះ​អាច​កែ​កុន​ខ្លួន​ឯង​បាន​តាម​ពេល​វេលា។ ឧទាហរណ៍ អត្រា​​ប្រាក់​ការ​នឹង​ចាប់​ផ្តើម​កើន​ឡើង​​ម្តង​ទៀត​នៅ​ពេល​ខ្លះ ហើយ​ចំណុច​នេះ​នឹង​ធ្វើ​ឲ្យ​តម្លៃ​ទ្រព្យ​សម្បត្តិ​ធ្លាក់​ចុះ»។ លោក​បាន​បញ្ជាក់។

តាម​របាយការណ៍​បាន​បង្ហាញ​ថា ទ្រព្យ​សម្បត្តិ​សកល​​បាន​កើន​ឡើង​៧.៤​%។

ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​សតវត្សរ៍​ទី​២១​មក ចំនួន​មនុស្ស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ចន្លោះ​ពី​១០ ០០០​ ​ទៅ ១០០ ០០០​ដុល្លារ​អាមេរិក​មាន​ចំនួន​ជាង​៣​ដង នៅ​ក្នុង​ទំហំ​មនុស្ស​ចាប់​ពី៥០៧លាន​​នាក់​​នៅ​ឆ្នាំ​២០០០​ ទៅ ១.៧​ប៊ីលាន​នាក់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២០។

ពួក​គេ​និយាយ​ថា ការ​កើនឡើង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន​កាន់​តែ​ខ្លាំង​នៃ​សេដ្ឋកិច្ច ជា​ពិសេស​នៅ​ប្រទេស​ចិន និង​ការ​រីក​ចម្រើន​វណ្ណៈ​កណ្តាល​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។

លោក​ស្រី Nannette​ Hechler-Fayd’herbe នាយក​ប្រតិបត្តិការ​វិនិយោគ​នៅ Credit Suisse មាន​ប្រសាសន៍​ថា ៖«មិន​មាន​សកម្មភាព​បដិសេធ​ណា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល និង​ធនាគារ​កណ្តាល​​ដើម្បី​រៀប​ចំ​កម្មវិធី​ផ្ទេរ​ប្រាក់​ចំណូល​​យ៉ាង​​ច្រើន​​ដើម្បីឧបត្ថម្ភ​ដល់​បុគ្គល និង​អាជីវកម្ម​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់ដោយ​កូវីដ-១៩​ឡើយ ហើយ​តាម​រយៈ​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់ បាន​ធ្វើ​ឲ្យ​ជៀស​ផុត​ពី​វិបត្តិ​សកល​ទាំងមូល»។

លោក​ស្រីបន្ថែម​ថា ៖«ការ​ទម្លាក់​អត្រាការ​ប្រាក់​ដោយ​ធនាគារ​កណ្តាល​ប្រហែល​ជា​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត»។

«វា​ជា​ហេតុ​ផល​​ចម្បង​មួយ​​ដែល​ធ្វើ​ឲ្យ​​តម្លៃភាគ​ហ៊ុន និង​ផ្ទះ​សម្បែង​កើន​ឡើង ហើយ​ទាំង​នេះ​បាន​​បក​ប្រែ​ដោយ​​ផ្ទាល់​ចូល​ទៅ​ក្នុង​ការ​វាយ​តម្លៃ​នៃ​ទ្រព្យ​សម្បត្តិ​គ្រួសារ​របស់​យើង»។ លោក​ស្រី​បញ្ជាក់។

លោក​ស្រី​បន្ថែម​ថា ប៉ុន្តែ​អន្តរាគមន៍​ទាំង​នេះ​បាន​ចំណាយ​យ៉ាង​ច្រើន។ «បំណុល​សាធារណៈ​ពាក់​ព័ន្ធ​នឹងផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) បាន​កើន​ឡើង​ទូទាំង​ពិភព​លោក​ដល់​ទៅ​២០​% ឬច្រើន​ជាង​នេះ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម