Connect with us

ព័ត៌មានអន្ដរជាតិ

FDA​ នឹង​​​ព្រមានបន្ថែម​​​ការរលាក​បេះ​ដូង​កម្រពាក់ព័ន្ធវ៉ាក់សាំង Pfizer និង Moderna

បានផុស

នៅ

រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​សហរដ្ឋ​អាមេរិក​ (FDA)​ គ្រោង​​នឹង​ប្រែ​ប្រួល​យ៉ាង​លឿន​ដើម្បី​បន្ថែម​ការ​ព្រមាន​ទៅ​ក្នុង​សន្លឹក​អង្គហេតុ​នៃ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ Pfizer និង Moderna អំពី​ហានិភ័យ​ដ៏​កម្រ​នៃ​ការវិវត្ត​ទៅ​ជា​រលាក​បេះ​ដូង។

នៅ​ថ្ងៃ​ពុធ លោក Doran Fink អនុ​ប្រធានផ្នែក​វ៉ាក់សាំង​របស់​ FDA បាន​និយាយ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ប្រឹក្សា​របស់មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ការពារ​ជំងឺ​ឆ្លង​(CDC)ស្តីពីវ៉ាក់សាំង​កូវីដ​ថា ៖«ផ្អែក​លើ​ទិន្នន័យ​ដែល​មាន សេចក្តី​ថ្លែង​ការ​ណ៍​ព្រមាន​​នៅ​ក្នុង​សន្លឹក​អង្គ​ហេតុ​សម្រាប់​អ្នក​​ផ្តល់សេវា​ថែទាំសុខភាព អ្នកទទួល​​ចាក់​វ៉ាក់សាំង និង​​អ្នកថែទាំ​ត្រូវ​បាន​ធានា​នៅ​ក្នុង​ស្ថានភាព​នេះ»។

យោង​តាម​ការ​វិភាគមួយ​ដែល​បាន​បង្ហាញ​ក្នុង​កិច្ច​ប្រជុំ​​កាល​ពី​​ថ្ងៃ​ពុធ​​ថា ក្រុម​ការងារ​សុវត្ថិភាព CDC មួយ​បាន​កំណត់​ត្រា​​ដែល​ទំនង​ជា​មាន​​ជាប់​ពាក់​ព័ន្ធ​រវាង​វ៉ាក់សាំង Pfizer និង Moderna ដែលវ៉ាក់សាំង​​ទាំង​ពីរ​នេះ​ប្រើ​បច្ចេកវិទ្យា mRNA និង​ករណី​រលាក​សាច់​ដុំ​បេះ​ដូង និង​រលាក​ស្រោម​បេះ​ដូង​នៅ​ក្នុង​មនុស្ស​​ដែល​បាន​ចាក់​វ៉ាក់សាំត​ទាំង​នេះ។ ការ​​រលាក​សាច់​ដុំ​បេះ​ដូង​ត្រូវ​បាន​កត់​សំគាល់​ដោយ​សាច់​ដុំ​បេះ​ដូងរលាក​​ ខណៈ​ជំងឺ​រលាក​ស្រោម​បេះ​ដូង​ត្រូវ​បាន​កត់​សំគាល់​ដោយភ្នាស​ជុំ​វិញ​បេះ​ដូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ប្រជុំ​ CDC បាន​អនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​ប្រឹក្សា FDA ពិភាក្សា​​គ្នា​នៅ​ដើម​ខែ​នេះ​អំពី​ករណី​រលាក​សាច់​ដុំ​បេះ​ដូង និង​រលាក​ស្រោម​បេះ​ដូង​​ដែល​ត្រូវ​បាន​រក​ឃើញ​កើត​មាន​នៅ​លើ​មនុស្ស​មួយ​ចំនួន​​តូច​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ទាំង​ពីរ​ប្រភេទ​នេះ។ មន្ត្រី​សុខាភិបាល​បាន​ផ្តោត​ជា​សំខាន់​​ចំពោះ​ករណី​​​លើ​​មនុស្ស​អាយុ​៣០​ឆ្នាំ និង​ក្មេង​ជាង​នេះ។

លោក Finks បាន​និយាយ​ថា FDA ចង់​ឮពី​គណៈកម្មាធិការ CDC មុន​ពេល​ធ្វើ​ការ​បញ្ចប់​ភាសា។ ការ​ព្រមាន​របស់​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​​អាមេរិក​​ទំនង​ជា​នឹង​កត់​សំគាល់​ថា ប្រហែល​ជា​មាន​ហានិភ័យនៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​សាច់​ដុំ​បេះ​ដូង ឬ​រលាក​ស្រោម​បេះ​ដូង​ក្នុង​រយៈ​ពេល​១​សប្តាហ៍ បន្ទាប់​ពី​ចាក់​ដូស​ទី​២របស់​វ៉ាក់សាំង Pfizer ឬ Moderna ហើយ​ករណី​ភាគ​ច្រើន​បំផុត​ទំនង​ជាសះ​ស្បើយ​​ដោយ​ខ្លួន​​ឯង។ ទោះ​ជា​យ៉ាង​ណា ផល​ប៉ះ​ពាល់​យូរ​អង្វែង​នៅ​តែ​មិន​ទាន់​ច្បាស់​លាស់។

វិសាលភាព​បញ្ហា៖ លក្ខខណ្ឌ​គឺ​កម្រ​ណាស់ ករណី​ជាង​១២០០​​​ត្រូវ​បានស៊ើប​អង្កេត​គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែ​មិថុនា ពី​ក្នុង​ចំណោម​មនុស្ស​១៥០​លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង Pfizer ឬ Moderna។ CDC បាន​រក​ឃើញ​ករណី​ថែម​ទៀត​បាន​កើត​ឡើង បន្ទាប់​ពី​ចាក់​ដូសទី​២។ ករណី​ផ្សេង​ទៀត​ត្រូវ​បាន​រាយការណ៍​ពី​អ្នក​ចាក់​វ៉ាក់សាំង Pfizer ដែល​ប្រហែល​ជាត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក់​មនុស្ស​អាយុ​១២​ឆ្នាំ​ឡើង ខណៈ​វ៉ាក់សាំង Moderna អនុញ្ញាត​ចាក់​មនុស្ស​ធំ​ពេញ​វ័យ។

លោក Matthew Oster មក​ពី CDC លើក​ឡើង​ថា វ៉ាក់សាំងប្រហែល​ជា​សញ្ញា​ថ្មី​សម្រាប់​ការ​រលាកសាច់​ដុំ​បេះ​ដូង​។ លក្ខខណ្ឌ​អាច​​ក៏កើត​មាន​បន្ទាប់​ពី​ឆ្លង​កូវីដ។

អង្គ​ហេតុ​ច្បាស់​លាស់៖ នាយក CDC លោក Rochelle Walensky បាន​លើក​ឡើង​ថា នេះ​ជា​ផល​ប៉ះ​ពាល់​ដ៏​កម្រ​​ណាស់ ហើយ​មួយ​ភាគ​តូច​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នកចាក់​វ៉ាក់សាំង​ជួប​ប្រទាស់។

ជំនួយ​ការ​​សុខាភិបាលលោក Rachel Levine និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ៖«សំខាន់​ណាស់​សម្រាប់​មនុស្ស​វ័យ​ក្មេង​ដែលករណី​ភាគ​ច្រើន​ស្រាល ហើយ​អ្នក​ទាំង​នោះ​ជា​សះ​ស្បើយ​ញឹក​ញាប់​ដោយ​ខ្លួន​ឯង ឬ​ព្យាបាល​តិច​តូច»។

បន្ត​តាម​ដាន៖ បើ​ការ​ពាក់​ព័ន្ធ​ណា​មួយ​អាច​កើត​មាន​រវាង​វ៉ាក់សាំង mRNA និង​លក្ខខណ្ឌ​បេះ​ដូង ជា​ពិសេស​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង ចំនួន​ករណី​ត្រូវ​បាន​រាយការណ៍​ទំនង​ជា​កើន​ឡើង។ ជិត​​គ្រប់​ដូស​ដែល​បាន​ចាក់​នៅ​អាមេរិក​ដោយ​វ៉ាក់សាំង Pfizer ឬ Moderna និង​អាយុ​ពី​១២​ទៅ​១៥​ឆ្នាំដែល​មាន​សិទ្ធិ​ចាក់ Pfizer ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា នៅ​ពេល FDA បាន​ពង្រីក​ការ​អនុញ្ញាត​ប្រើ​ប្រាស់​បន្ទាន់។

អ្នក​ស្រី Sara Oliver មក​ពី​មជ្ឈមណ្ឌល​ជាតិ​ដើម្បី​វ៉ាក់សាំង​ និង​ជំងឺ​ដង្ហើម​របស់​ទី​ភ្នាក់​ងារ​និយាយ​ថា ស្ថាប័ន CDC គ្រោង​ផ្តល់​អនុសាសន៍​ថា អ្នក​ជំងឺ​ដែល​កើត​មាន​អាការៈ​រលាក​សាច់​ដុំ​បេះ​ដូង បន្ទាប់​ពី​​ចាក់​ mRNA ដូស​ទី​១​អាច​​ពន្យា​ពេលចាក់​ដូស​ទី​២រហូត​ដល់​ទិន្នន័យ​បន្ថែម​ទៀត​ត្រូវ​បាន​ប្រមូល​ស្តី​ពី​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​លក្ខខណ្ឌ​​​វ៉ាក់សាំង​កូវីដ។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ស្រី​បន្ថែម​ថា បុគ្គល​​អាច​ចាក់​ដូស​ទី​២ បន្ទាប់​ពី​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត ប្រសិន​បើបេះ​ដូង​របស់​ពួក​គេ​ជា​សះ​ស្បើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម