ជនជាតិឥណ្ឌា មួយគ្រួសារ សម្លាប់ខ្លួន ព្រោះខ្លាចឆ្លង កូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានខ្លីៗ

ជនជាតិឥណ្ឌា មួយគ្រួសារ សម្លាប់ខ្លួន ព្រោះខ្លាចឆ្លង កូវីដ

បានផុស

នៅ

ដោយភ័យខ្លាច ឆ្លងវីរុសកូវីដ-១៩ សមាជិក៤នាក់នៃគ្រួសារមួយនៅតំបន់ Vaddegeri នៃទីក្រុង Kurnool ក្នុងរដ្ឋ Andhra Pradesh បានសម្រេចចិត្តធ្វើអត្តឃាត ដោយផឹកថ្នាំពុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្លាប់ត្រូវបានគេស្គាល់អត្តសញ្ញាណថាមានឈ្មោះ Pratap អាយុ៤២ឆ្នាំ, ប្រពន្ធរបស់គាត់ឈ្មោះ Hemalata អាយុ៣៦ឆ្នាំ, កូនប្រុស Jayant អាយុ១៧ឆ្នាំ និងកូនស្រី Rishita អាយុ១៤ឆ្នាំ។

កាលពីព្រឹកថ្ងៃពុធ នៅពេលដែលគ្មាននរណាម្នាក់ចេញពីផ្ទះ អ្នកជិតក៏សង្ស័យហើយបានគោះទ្វារ។ ក្រោយពេលដែលគ្មាននរណាម្នាក់ឆ្លើយតប ពួកគេក៏បានរាយការណ៍ទៅប៉ូលិស។

ពេលចូលដល់ផ្ទះ ប៉ូលិសបានប្រទះឃើញ អ្នកទាំងបួន ដេកស្លាប់នៅលើឥដ្ឋ។

សំបុត្រមួយច្បាប់ត្រូវបានគេរកឃើញនៅក្នុងផ្ទះនោះដែលសរសេរថា ក្រុមគ្រួសារនេះ មានភាពតានតឹងបន្ទាប់ពីដឹងថា មិត្តភក្តិនិងសាច់ញាតិរបស់ពួកគេ ស្លាប់ដោយសារតែជំងឺកូវីដ-១៩ ហើយពួកគេបារម្ភថា ពួកគេអាចឆ្លងវីរុសនេះផងដែរ ទើបសម្រេចចិត្តសម្លាប់ខ្លួនតែម្តង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ India Today

ចុចអាន៖ ទីបំផុត វីរុសបំប្លែងខ្លួនថ្មី “Delta Plus” មានករណីឆ្លងក្នុងប្រទេស ឥណ្ឌា ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩៨ នាទី មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​១៦២​ករណី​បន្ថែមទៀត និង​ជាសះស្បើយ​ចំនួន​១៨​នាក់

ចរាចរណ៍២៤ នាទី មុន

សង្ស័យស្រវឹង បើករថយន្ត​រេ​ចង្កូតទៅបុក​រថយន្ត​ធំ​ ផ្ទុះ​ពោង​គ្មាន​សល់

កូវីដ-១៩៥៦ នាទី មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី៤១នាក់ ជា​សះស្បើយ​២៨នាក់ និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ម្នាក់​

កូវីដ-១៩១ ម៉ោង មុន

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចេញ​សេចក្តី​ណែនាំ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពេល​បើក​ឲ្យ​ដំណើរការ​ផ្សារ​ឡើងវិញ

កូវីដ-១៩២ ម៉ោង មុន

តុលាការ​សម្រេច​ឃុំខ្លួន​ថៅកែហាង និង​បក្សពួក៤​នាក់ ពី​បទ​មិន​គោរព វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services