Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជូនវ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ទៅប្រទេសមានអ្នកស្លាប់ដោយកូវីដកន្លះលាននាក់

បានផុស

នៅ

សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ នឹងបញ្ជូនវ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ចំនួន ៣ លានដូសទៅប្រេស៊ីល ដែលជាប្រទេសមានចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោក ។

ការបរិច្ចាគនេះកើតឡើង នៅពេលដែលប្រទេសប្រេស៊ីល នៅតែបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលបានឆក់យកជីវិតមនុស្សជាងកន្លះលាននាក់ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ត្រូវបានគេមើលឃើញថាមានប្រយោជន៍ ជាពិសេសក្នុងការធានាអត្រាចាក់វ៉ាក់សាំង ដែលមានប្រសិទ្ធិភាពនៅតំបន់ដាច់ស្រយាល ព្រោះវាមិនត្រូវការចាក់ដូសទី ២ នោះទេ ។

ទន្ទឹមនោះ មន្ត្រីសេតវិមានបានគូសបញ្ជាក់ថា វ៉ាក់សាំងដែលត្រូវបានដឹកជញ្ជូនទៅប្រទេសប្រេស៊ីល គឺមានសុវត្ថិភាព និងសង្កត់ធ្ងន់ថា ពួកគេមិនបានភ្ជាប់សកម្មភាពណាមួយនៃវ៉ាក់សាំងនេះ ជាមួយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Jair Bolsonaro នោះទេ ។

មន្ត្រីបាននិយាយថា “យើងកំពុងចែកចាយវ៉ាក់សាំងទាំងនេះ មិនដើម្បីទទួលផលប្រយោជន៍ ឬការទាញយកសម្បទានណាមួយឡើយ ។ យើងកំពុងធ្វើនេះជាមួយគោលបំណងតែមួយគត់ គឺជួយសង្គ្រោះជីវិតមនុស្ស” ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសប្រេស៊ីល មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ១៨ លានករណី និងមានអ្នកស្លាប់ជាង ៥០ ម៉ឺននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ អាមេរិក ត្រៀមចែកចាយវ៉ាក់សាំងកូវីដ ៥៥ លានដូសបន្ថែមទៀតដល់បណ្តាប្រទេសនានាទូទាំងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម