ព័ត៌មានអន្ដរជាតិ
អ្នកធ្លាប់ឆ្លងកូវីដជាង ២លាននាក់នៅអង់គ្លេសបន្តធ្វើទុក្ខយូរជាង១២សប្តាហ៍
មនុស្សធំពេញវ័យដែលធ្លាប់ឆ្លងកូវីដ-១៩ជាង២លាននាក់នៅចក្រភពអង់គ្លេសនៅតែបន្តកើតមានអាការធ្វើទុក្ខយូររហូតជាង១២សប្តាហ៍ដែលនេះមានរយៈពេលយូរជាងការប៉ាន់ស្មានកាលពីមុនពីរដង។
ការសិក្សាមួយដែលធ្វើឡើងទ្រង់ទ្រាយធំបានរកឃើញថា មនុស្សដែលកំពុងកើតមានរោគសញ្ញាមាន២ប្រភេទគឺ ទី១ អ្នកដែលមានរោគសញ្ញាផ្លូវដង្ហើមដែលជារឿយៗធ្លាប់ឈឺធ្ងន់នៅពេលពួកគាត់ចាប់ផ្តើមកើតដំបូង និងទី២ គឺក្រុមមនុស្សដែលមានកើតមានអាការអស់កម្លាំងល្ហិតល្ហៃ។
ដូចការសិក្សាមុនៗដែរ ការសិក្សាថ្មីនេះបានរកឃើញថា ស្ត្រីភេទទទួលរងអាការធ្វើទុក្ខច្រើនជាងគេ និងថា រោគសញ្ញាធ្វើទុក្ខកើនឡើងតាមអាយុ។ អ្នកស្រាវជ្រាវបានចាត់ទុកថាជាការរកឃើញគួរឲ្យព្រួយបារម្ភ។
ការសិក្សា React-2 គឺជាការសិក្សាតាមដានប្រជាជនឧបត្ថម្ភរដ្ឋាភិបាលដែលការប្រើតេស្តអង់ទីគ័រម្រាមដៃពីមនុស្សធំដែលបានជ្រើសរើសនៅអង់គ្លេសដើម្បីវាយតម្លៃថាតើកូវីដ-១៩ឆ្លងរាលដាលកម្រិតណា។
ចន្លោះខែកញ្ញា និងកុម្ភៈ អ្នកចូលរួម ៥០៨៧០៧នាក់ក៏ត្រូវបានសួរថាតើពួកគេបានគិតថា ពួកគេមានរោគសញ្ញាកូវីដ វត្តមាន និងរយៈពេលនៃរោគសញ្ញាខុសគ្នា២៩ប្រភេទ។
ការសិក្សាដែលមិនទាន់បានត្រួតពិនិត្យឡើងវិញបានរកឃើញថា ៣៧.៧%នៃអ្នកដែលធ្លាប់ឆ្លងកូវីដ-១៩បន្តកើតមានអាការធ្វើទុក្ខហោចណាស់១ប្រភេទយូរដលទៅ១២សប្តាហ៍ ឬយូរជាងនេះដែលស្មើនឹងមនុស្ស២លាននាក់ ខណៈ១៤.៨%បន្តកើតមានអាការមិនស្រួល៣ប្រភេទ ឬច្រើនជាងនេះ។
សាស្ត្រាចារ្យជំនាញស្ថិតិនៅសាកលវិទ្យាល័យ Open University លោក Kevin McConway មានប្រសាសន៍ថា ៖« ទំហំនៃបញ្ហាគឺគួរឲ្យព្រួយបារម្ភ។ លទ្ធផលមិនអាចប្រាប់យើងច្បាស់ពីអាការធ្ងន់ធ្ងរយ៉ាងណាទេ ដែលប៉ះពាល់ដល់ជីវិតរបស់អ្នកជំងឺ»។
«អ្នកខ្លះប្រហែលជាមិនធ្ងន់ធ្ងរខ្លាំង តែអ្នកខ្លះពិតជាធ្ងន់ ហើយលទ្ធផលទាំងនោះបង្ហាញយ៉ាងច្បាស់ណាស់ថា វាសំខាន់យ៉ាងណាដែលត្រូវតែស្វែងយល់ឲ្យបានត្រឹមត្រូវ និងផ្តល់ការព្យាបាលឲ្យបានម៉ត់ចត់ ហើយត្រូវគាំទ្រសេវាកម្មដល់មនុស្សដែលពាក់ព័ន្ធ»។
កាលពីខែឧសភា ការិយាល័យស្ថិតិជាតិ (ONS) បានប៉ាន់ស្មានថា មនុស្ស១លាននាក់នៅចក្រភពអង់គ្លេសបានរាយការណ៍ខ្លួនឯងពីអាការកូវីដ-១៩បន្តធ្វើទុក្ខយូរ។ ភាពខុសគ្នាចម្បងមួយគឺថា ការសិក្សា React-2 មិនបានសួរថាតើមនុស្សបានឆ្លងកូវីដ-១៩យូរកម្រិត មានតែរោគសញ្ញាដែលកំពុងកើតមានប៉ុណ្ណោះ។
សាស្ត្រាចារ្យសុខភាពសាធារណៈ លោក Helen Ward សហដឹកនាំស្រាវជ្រាវនិយាយអំពីរោគសញ្ញាកំពុងកើតមានថា ៖«មនុស្សជាច្រើនមិនបានគិតថា ពួកគេមានអាការកូវីដធ្វើទុក្ខទេ។ ពួកគេគ្រាន់តែមានដង្ហើមខ្លី ឬការបាត់បង់រស់ជាតិជាច្រើនខែ»។
លោក McConway មានប្រសាសន៍ថា ការស្រាវជ្រាវរបស់ ONS បានប៉ាន់ស្មានពីចំនួនមនុស្សដែលមានរោគសញ្ញាធ្វើទុក្ខយូរហោចណាស់១២សប្តាហ៍ក្នុងកាលបរិច្ឆេទជាក់លាក់មួយ(ទី២ខែឧសភា) ខណៈការសិក្សា React-2 បានវាស់វែងពីរយៈពេលប៉ុន្មានខែដែលកូវីដ-១៩បន្តធ្វើទុក្ខចន្លោះខែកញ្ញា និងកុម្ភៈ។
ទន្ទឹមជាមួយគ្នានេះ ការសិក្សាដាក់ដោយឡែកមួយទៅលើអ្នកជំងឺន័រវេស៣១២នាក់បានចេញផ្សាយនៅ Nature Medicine កាលពីថ្ងៃពុធរកឃើញថា ៦១%កំពុងកើតមានអាការធ្វើទុក្ខជាប្រចាំដល់ទៅ៦ខែ ក្នុងនោះ៥២%នៃមនុស្សអាយុ១៦ទៅ៣០ឆ្នាំ។ រោគសញ្ញាច្រើនបំផុតគឺបាត់បង់រសជាតិ ឬក្លិន និងអស់កម្លាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore