ព័ត៌មានអន្ដរជាតិ
ក្ដៅៗ ឆេះទីតាំងហាត់ក្បាច់គុននៅ ចិន ស្លាប់មនុស្ស ១៨ នាក់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះមជ្ឈមណ្ឌលហ្វឹកហាត់ក្បាច់គុនមួយកន្លែង នៅខេត្ត Henan ប្រទេសចិននៅថ្ងៃសុក្រនេះ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់ ។
ដោយដកស្រង់សម្តីពីមន្ត្រីមូលដ្ឋាន សារព័ត៌មានចិន CGTN បានរាយការណ៍ថា ការឆាបឆេះមជ្ឈមណ្ឌលហ្វឹកហាត់ក្បាច់គុន ដែលមានទីតាំងនៅទីក្រុង Shangqiu ក៏បានធ្វើឲ្យមនុស្ស ១៦ នាក់រងរបួសផងដែរ ។

គេនៅមិនទាន់ច្បាស់ថាតើមូលហេតុអ្វី បណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើងនោះនៅឡើយទេ ។ ការផ្ទុះឡើងនៃអគ្គិភ័យនៅក្នុងប្រទេសចិន មិនមែនជារឿងចម្លែកនោះទេ ដោយសារតែពិធីសារសុវត្ថិភាព និងស្តង់ដារសាងសង់នៅមានកម្រិតទាប ទើបមានការព្រួយបារម្ភជាញឹកញាប់បែបនេះ ។
ទន្ទឹមនោះ កាលពីថ្ងៃទី ១៣ ខែមិថុនា ការផ្ទុះបំពង់ហ្គាសមួយនៅខេត្ត Hubei ភាគកណ្តាល ក៏បានសម្លាប់មនុស្ស ២៥ នាក់ និងរបួស ១៣៨ នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Standard
ចុចអាន ៖ លោក ស៊ី ជីនពីង និយាយអ្វីខ្លះជាមួយអវកាសយានិកក្នុងបន្ទប់ស្នូល Tianhe

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់