Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនឱ្យប្រើប្រាស់ថ្នាំបីប្រភេទ ដល់អ្នកមានអាការគ្រុនក្ដៅ ក្រោយចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុន បានផ្តល់ការណែនាំអំពីប្រភេទថ្នាំបន្ថយកម្ដៅនិងថ្នាំបំបាត់ការឈឺចាប់ សម្រាប់មនុស្សដែលមាន​គ្រុន​ក្ដៅ ​ឬ​ឈឺ​ចុកចាប់ ​បន្ទាប់​ចាក់​វ៉ាក់សាំង​កូវីដ ១៩ រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ថ្នាំដែលជប៉ុនបាន​អនុម័ត​ឲ្យប្រើក្នុងប្រទេស គឺ​ជា​ថ្នាំ Acetaminophen, ibuprofen និង loxoprofen សុទ្ធតែ​ស្ថិត​ក្នុង​ចំណោម​ថ្នាំ​បំបាត់​ការ​ចុកចាប់​និង​ក្ដៅ​ខ្លួន។

ការប្រកាស​នេះ​ធ្វើ​ឡើង ​បន្ទាប់ពី​ប្រតិបត្តិ​ករ​ហាង​លក់​ថ្នាំ​ជា​ច្រើន ​បាន​រាយការណ៍​ថា ​ពួកគេ​បាន​អស់​ស្តុក​​ថ្នាំ Acetaminophen ចាប់​តាំង​ពី​ដើម​ខែ មិថុនា មក​ម្ល៉េះ។

ក្រសួង​បាន​ផ្ដល់​ព័ត៌មាន​ថ្មី​នៅ​លើ​គេហទំព័រ​របស់​ខ្លួន ដោយ​បាន​ជូនដំណឹង​ដល់​ហាង​លក់​ឱសថ​និង​អង្គការ​ឧស្សាហកម្ម​នៅ​ទូទាំង​ប្រទេស​ជប៉ុន​ថា ​ថ្នាំ​ដទៃ​ទៀត​ក្រៅ​ពី Acetaminophen អាច​ត្រូវ​បាន​ប្រើ​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​រួច។

ក្រសួង​និយាយ​ថា ​អ្នក​មាន​ផ្ទៃពោះ​និង​អ្នក​ដែល​មាន​លក្ខខណ្ឌ​ពិសេស​ផ្សេង​ទៀត ​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឬ​ឱសថការី​ ព្រោះ​អាច​មាន​ការ​រឹតត្បិត​ខ្លះ​ទៅ​លើ​គ្រឿងផ្សំ​នៃ​ថ្នាំ​ដែល​ពួកគេ​ត្រូវ​ទទួលទាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖3.nhk

ចុចអាន៖WHO រកវិធានការប្រឆាំងកូវីដក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ ក្រោយជប៉ុនអនុញ្ញាតឲ្យហ្វេនចូលមើលដល់ ១ ម៉ឺននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម