អ្នក​តវ៉ា​រាប់​ពាន់​នាក់ ​ជុំ​គ្នា​នៅ​ បាងកក ​បំពាន​បម្រាម​កូវីដ​ម្សិលមិញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ្នក​តវ៉ា​រាប់​ពាន់​នាក់ ​ជុំ​គ្នា​នៅ​ បាងកក ​បំពាន​បម្រាម​កូវីដ​ម្សិលមិញ

បានផុស

នៅ

ប៉ូលិស​បាន​កំពុង​ប្រមូល​ភស្តុតាង​ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​មេ​ដឹក​នាំ​តវ៉ា និង​អ្នក​ចូល​រួម​ដែល​បាន​ធ្វើ​ការ​ជួប​គ្នា​​តវ៉ា​នៅ​​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ដែល​បំពាន​លើ​បំរាម​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​រងប៉ូលិស​ថៃ​លោក Kissana​ Phathanacharoen​ បាន​និយាយ​ថា អ្នក​តវ៉ា​ក៏​បាន​បំពាន​លើ​សេចក្តី​ប្រកាស​សុវត្ថិភាព​សុខភាព​ដែល​ត្រូវ​បាន​ចេញ​ដោយ​រដ្ឋបាល​ក្រុង​បាំងកក។ បំរាម​កូវីដ-១៩​ដែល​បាន​ដាក់​ចេញ​គឺ​មិន​អនុញ្ញាតមនុស្ស​ជួប​ជុំ​គ្នា​លើស​ពី​៥០​នាក់​ឡើយ​នៅ​តំបន់​រឹត​ត្បិត។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែ​មិថុនា ម្សិល​មិញ អ្នក​តវ៉ា​រាប់​ពាន់​នាក់​​ដែល​មាន​​ធ្យោបាយ​​ដោយ​​រថយន្ត និង​ម៉ូតូ ព្រម​ទាំង​ឧបករណ៍​បំពង​សំឡេង​បាន​ជួប​ជុំ​គ្នា​នៅ​ទីតាំង​ប្រជា​ធិបតេហត​ក្នុង​ទី​ក្រុង​បាងកក​ដើម្បី​ជា​ការ​រំលឹកខួប​លើក​ទី​៨៩​នៃបដិវត្ត​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៣២។

ក្រុម​អ្នក​តវ៉ា​កាល​ពី​ម្សិល​មិញ

ពួក​គេ​ក៏​បាន​ជួប​ជុំ​គ្នា​នៅ​ទី​តាំង Ratchadamnoen ពេល​យប់​ដែរ។ មនុស្រ​ប្រហែល​៥០០​នាក់​ដែល​ដឹក​នាំ​ដោយ​សកម្ម​ជន Jatupat Boontaraksa, មេ​ធាវី​សិទ្ធិ​មនុស្ស​ Arnon Nampa, Panupong Jadnok, Atthapol Buapat និង​ Promsorn Veerathamjaree​ បាន​នាំ​គ្នា​ជួប​ជុំ​នៅ​ទីតាំងនេះ។

បាតុករ​បានរុំ​ក្រណាយ់​បដាដ៏​ធំ​មួយ​នៅ​ជុំ​វិញ​វិមាន​មុន​ពេល​ពន្លឺ​ភ្លើង​ទៀន​ត្រូវ​បាន​ដុត​បំភ្លឺ​ដើម្បី​ជា​ការ​ចង​ចាំ​ដល់​បដិវត្ត​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៣២ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក Khana​ Ratsadon ដើម្បី​ផ្លាស់​ប្តូរ​ប្រទេស​ថៃ​ពី​របប​រាជា​និយម​ដាច់​ខាត​ទៅ​ជា​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ។

ក្រុម​តវ៉ា​ផ្សេង​ទៀត​ហៅ​ខ្លួន​ឯង​ថា «ដំណោះ​ស្រាយ​ឡើង​វិញ»​បាន​ដាក់​តុ​មួយ​ដើម្បី​ប្រមូល​ហត្ថលេខាក្នុង​ការ​គាំទ្រដេញ​ថ្លៃ​មួយ​​ដើម្បី​ធ្វើ​វិសោធ​កម្ម​នៅ​សភា​ និង​យុទ្ធសាស្ត្រ​ជាតិ​​ និង​​ផែន​ការ​កំណែង​ទម្រង់។ ហត្ថលេខាប្រហែល​ជាង​៤​ម៉ឺន​នាក់​ត្រូវ​បាន​ប្រមូល​នៅ​ថ្ងៃ​ព្រហស្បតិ៍។ រដ្ឋធម្មនុញ្ញអនុញ្ញាត​ឲ្យដាក់​សេចក្តី​ព្រាង​វិសោធនកម្ម​​ដែល​ហោច​ណាស់​ត្រូវ​ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​​៥​ម៉ឺន​នាក់​សម្រាប់​សភា​​​ធ្វើ​ការ​ពិចារណា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services