Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមព្រៀងលក់យន្តហោះចម្បាំង F-16 និងមីស៊ីលទៅ ហ្វីលីពីន ក្នុងតម្លៃកប់ក្ដោង

បានផុស

នៅ

ក្រសួងការបរទេសអាមេរិកបានយល់ព្រមលើការលក់យន្ដហោះចម្បាំង F-16 ក៏ដូចជាមីស៊ីល Sidewinder និង Harpoon ទៅកាន់ប្រទេសហ្វីលីពីន ក្នុងកិច្ចព្រមព្រៀងចំនួន ៣ ដាច់ដោយឡែកពីគ្នាដែលមានតម្លៃសរុបជាង ២.៥ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការយល់ព្រមលក់នេះធ្វើឡើង ខណៈហ្វីលីពីនកំពុងស្វែងរកយន្តហោះចម្បាំងពហុមុខងារថ្មី ហើយកំពុងវាយតម្លៃយន្តហោះ F-16 និងយន្តហោះ SAAB Abs Gripen ។

ទន្ទឹមនោះ ការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ក៏ធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិក ព្យាយាមបន្តកិច្ចព្រមព្រៀងថ្មីជាមួយហ្វីលីពីន ដែលគ្រប់គ្រងវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសនេះ ដែលមានសារៈសំខាន់ចំពោះយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រឆាំងសកម្មភាពចិនដែលកំពុងពង្រីកនៅអាស៊ី ។

ចំណែកមន្ទីរបញ្ចកោណបាននិយាយថា ប្រទេសហ្វីលីពីនក៏បានស្នើសុំទិញយន្តហោះ F-16C Block 70/72 ចំនួន ១០ គ្រឿង និងយន្តហោះ F-16D Block 70/72 ចំនួន ២ គ្រឿង ដែលផលិតដោយក្រុមហ៊ុន Lockheed Martin ។

ទោះបីជាមានការយល់ព្រមលក់ពីក្រសួងការបរទេសក៏ដោយ ប៉ុន្តែការជូនដំណឹងនេះមិនបានបង្ហាញថា កិច្ចសន្យាត្រូវបានចុះហត្ថលេខា ឬការចរចារណាមួយបានបញ្ចប់នៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ បាក់អគារនៅ អាមេរិក ស្លាប់ម្នាក់ ៩៩ នាក់ទៀត មិនទាន់រកឃើញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម