Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្លង​កូវីដ​​កាន់​តែខ្លាំង​ ឥណ្ឌូណេស៊ី​កំពុង​បន្ថែម​មន្ទីរ​ពេទ្យជាច្រើន

បានផុស

នៅ

រដ្ឋ​​មន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី​លោក Budi Gunadi Sadikin ប្រាប់​ថា មន្ទីរ​ពេទ្យ​ និង​គ្រែ​ត្រូវ​បាន​ត្រៀម​បន្ថែម​ជា​ច្រើន​នៅ​ទី​ក្រុង​ហ្សាការតា​ដើម្បី​​ទប់​ទល់​នឹង​កូវីដ-១៩​ដែល​កំពុង​ហក់​ឡើង​ខ្លាំង ខណៈ​​​ធានា​ដល់​សាធារណជន​ពីការ​ផ្គត់​ផ្គង់​អ៊ុក​ស៊ីសែន​គ្រប់​គ្រាន់​នៅ​កោះ Java។ 

ការ​ត្រៀម​​បង្កើន​​មន្ទីរ​ពេទ្យ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ចំនួន​​​អ្នក​​​ឆ្លង​កូវីដ-១៩​ថ្មី​​​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត ២០​៥៧៤​នាក់​​​​ដែល​បាន​បំបែកកំណត់​ត្រា​របស់​ខ្លួន​ ហើយ​នៅ​ទី​ក្រុង​ហ្សាការតា​​ឆ្លង​ជាប់​កំណត់​ត្រា៧៥០៥​នាក់។​

លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ពិនិត្យ​មើល​ការ​ចាក់​វ៉ាក់សាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយ​ក្នុង​សន្និសីទ​កាសែត​ លោក​រដ្ឋ​មន្ត្រី​ថា មន្ទីរ​ពេទ្យ Persahabatan, Sulianti Saroso និង​ Fatmawati ដែល​ទាំង​អស់​នេះ​ស្ថិត​នៅ​ទី​ក្រុង នឹង​​​កែ​ប្រែ​ជា​មន្ទីរ​ពេទ្យ​ព្យាបាល​កូវីដ-១៩​ពេញ​លេញ។ រដ្ឋាភិបាល​ក៏​បាន​ត្រៀម​មន្ទីរ​ពេទ្យ​កូវីដបណ្តោះ​អាសន្ម​ថ្មី​​មួយ​ចំនួន​ទៀត​នៅ​ហ្សាការតា។ មន្ទីរ​ពេទ្យ​ទាំង​នោះ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល និង​ព្យាបាល​​​អ្នក​ឆ្លង​ដែល​គ្មាន​រោគ​សញ្ញា និង​ជំងឺ​ស្រាល។

ជា​មួយ​គ្នា​នេះ ភូមិ​កីឡា​ដែល​​កសាង​​ពេល​រៀប​ចំ​ការ​ប្រកួត​កីឡា​ទ្វីប​អាស៊ី​​ឆ្នាំ​២០១៨​នៅ​ហ្សាការតា​ដែល​បាន​ធ្វើ​ជា​មន្ទីរ​ពេទ្យ​បណ្តោះ​អាសន្ន​ព្យាបាល​កូវីដកាល​ពី​ឆ្នាំ​មុន ឥឡូវ​យក​ធ្វើ​ជា​កន្លែង​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​ធ្ងន់​ធ្ងរ។

លោក Sadikin  ឲ្យ​ដឹង​ថា ៖«​លើស​ពី​នេះ​ទៀត យើង​មាន​គ្រែ​ថ្មី​រាប់​រយ​ដែល​មាន​បំពាក់​ឧបក្រណ៍ ព្រម​ទាំង​មាន​ក្រុម​វេជ្ជបណ្ឌិត និង​គិលានុប្បដ្ឋាក​សម្រាប់ព្យាបាល​អ្នក​ជំងឺ​កូវីដ។ យើង​សង្ឃឹម​ថា សប្តាហ៍​នេះ ការ​កែ​ប្រែ​ជា​មន្ទីរ​ពេទ្យ​នឹង​ត្រូវ​បាន​បញ្ចប់​ ដូច្នេះ​​វា​អាច​ដាក់​ចំនួន​គ្រែ​បន្ថែមទៀត»។

អ្នក​ជំងឺ​កូវីដដាក់​អ៊ុកស៊ីសែន​នៅ​ឥណ្ឌូណេស៊ី

លោក​បន្ថែម​ថា  មន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​តាម​មន្ទីរ​ពេទ្យ​ទី​ក្រុង​ហ្សាការតា​នឹង​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​បន្ទប់​កូវីដ-១៩​ដាច់​ដោយ​ឡែក ខណៈ​តង់​​នឹង​ត្រូវ​បាន​តម្លើង​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​​ដើម្បី​បម្រើ​​ជា​បន្ទប់​សង្គ្រោះ​បន្ទាន់។

លោក Sadikin បាន​បញ្ជាក់​ថា ឥណ្ឌូណេស៊ី​មាន​គ្រែ​នៅ​មន្ទីរ​ពេទ្យ​៨៥០០០​ ដោយ​មិន​រាប់​បញ្ចូល​​មន្ទីរ​ពេទ្យ និង​បន្ទប់​កូវីដ-១៩​ដាច់​ដោយឡែក​ទេ។ ឥឡូវ​នេះ គ្រែ​៦​ម៉ឺន​ពេញ​ដោយ​អ្នក​ជំងឺ។

លោក​រដ្ឋ​មន្ត្រី​សុខាភិបាល​បន្ថែម​ថា មន្ទីរ​ពេទ្យ​មួយ​ចំនួន​នៅ Java ប្រហែល​ជា​កំពុង​ខ្វះ​អ៊ុកស៊ីសែន។ សមត្ថភាព​ផលិត​អ៊ុក​ស៊ីសែន​សរុប​របស់​ឥណ្ឌូណេស៊ី ២៥​%​ត្រូវ​បាន​ប្រើ​សម្រាប់​គោល​ដៅ​វេជ្ជសាស្ត្រ និង​ផ្សេង​ទៀត​សម្រាប់​ឧស្សាហកម្ម។ ក្រុម​ផលិត​កំពុង​មាន​ឆន្ទៈ​ឧបត្ថម្ភ​​អ៊ុក​ស៊ីសែន​ដល់​ក្រសួង​សុខាភិបាល បើ​ត្រូវ​ការ​ឬ​ខ្វះ​ខាត។

ក្រុម​គ្រូពេទ្យ​ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី​បានកំពុង​តស៊ូ​នឹង​ការ​រាល​ដាល​​កូវីដ-១៩ ខ្លាំង បន្ទាប់​ពីថ្ងៃ​ឈប់​សម្រាក​នៃ​ពិធិ​បុណ្យ Idul Fitri កាល​ពី​ខែ​មុន​ដែល​គេ​ឃើញ​​ប្រជា​ជន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ជួប​ជុំ​គ្នា និង​មនុស្ស​ច្រើន​តាម​តំបន់​ទេសចរណ៍។

គិត​ត្រឹម​ថ្ងៃ​សុក្រ​ម្សិល​មិញ ប្រទេស​ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​កូវីដ-១៩សរុប ២ ០៧២ ៨៦៧​នាក់ និង​ករណី​ស្លាប់ ៥៦ ៣៧១​នាក់៕

ការ​ចាក់​វ៉ាក់សាំង​នៅ​ឥណ្ឌូណេស៊ី

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣៣ នាទី មុន

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម