Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន បញ្ជាឲ្យបើកការវាយប្រហារអាកាស នៅព្រំដែនអ៊ីរ៉ាក់ – ស៊ីរី

បានផុស

នៅ

លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាឲ្យកងកម្លាំងយោធា បើកការវាយប្រហារអាកាសទៅលើទីតាំងដែលប្រើប្រាស់ដោយកងជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ព្រំដែនអ៊ីរ៉ាក់ – ស៊ីរីកាលពីល្ងាចថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ក្រសួងការពារជាតិអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិលោក John Kirby បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា “គោលដៅ ត្រូវបានជ្រើសរើសពីព្រោះ ទីតាំងទាំងនេះ ត្រូវបានប្រើប្រាស់ដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានចូលរួមនៅក្នុងការវាយប្រហារដោយយានគ្មានមនុស្សបើក (UAV) ប្រឆាំងនឹងបុគ្គលិកអាមេរិក និងទីតាំងនានានៅក្នុងប្រទេសអ៊ីរ៉ាក់។ ជាពិសេស សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារគោលដៅប្រតិបត្តិការនិងឃ្លាំងផ្ទុកអាវុធ នៅទីតាំងចំនួនពីរក្នុងប្រទេសស៊ីរីនិងទីតាំងមួយនៅអ៊ីរ៉ាក់”។

US carries out air strikes targeting 'Iranian-backed' militias in Syria

លោក Kirby បន្តថា “ដូចដែលបានបង្ហាញតាមរយៈការវាយប្រហារនៅល្ងាចនេះ លោកប្រធានាធិបតី​ បៃដិន បានបង្ហាញយ៉ាងច្បាស់ថា លោកនឹងធ្វើសកម្មភាពដើម្បីការពារបុគ្គលិកអាមេរិក។ ដោយសារតែការវាយប្រហារជាបន្តបន្ទាប់ដោយក្រុមគាំទ្រអ៊ីរ៉ង់ ផ្តោតលើផលប្រយោជន៍សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់, លោកប្រធានាធិបតីបានបញ្ជាឲ្យមានសកម្មភាពយោធាបន្ថែមទៀត ដើម្បីរំខាននិងរារាំងការវាយប្រហារបែបនេះ”។

សកម្មភាពរបស់យោធាអាមេរិកដែលគេដឹងដំបូងបង្អស់ ក្រោមការដឹកនាំរបស់លោកបៃដិន បានកើតឡើងកាលពីខែកុម្ភៈ នៅពេលខ្លួនបើកការវាយប្រហារទីតាំងមួយ នៅក្នុងប្រទេសស៊ីរីដែលត្រូវបានប្រើដោយក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ចំនួនពីរ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររ៉ុកកែតទៅលើកងកម្លាំងអាមេរិកនៅក្នុងតំបន់។

ការវាយប្រហារទាំងនោះ បានបង្កឲ្យមានក្តីព្រួយបារម្ភក្នុងចំណោមសមាជិកសភា ដែលបាននិយាយថា លោក បៃដិន មិនបានស្នើសុំការអនុញ្ញាតពីសភានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ សេតវិមាននិយាយថា ការវាយប្រហារត្រូវបានគាំទ្រដោយមាត្រា ២ នៃរដ្ឋធម្មនុញ្ញក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ លោក Biden ព្រមានអ៊ីរ៉ង់ប្រយ័ត្នប្រយែងខ្លួន ក្រោយការវាយប្រហារលើកងកម្លាំងនៅស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម