Connect with us

ព័ត៌មានអន្ដរជាតិ

អ៉ីតាលី​ស្វាគមន៍​ដំណឹង​រីក​រាយ​«លែង​ពាក់​ម៉ាស់»​ចាប់​ពី​ថ្ងៃចន្ទនេះ

បានផុស

នៅ

ប្រទេស​អ៉ីតាលី​លែង​ត្រូវ​ការ​ពាក់​ម៉ាស់​ការពារ​កូវីដ-១៩​ទៀត​ហើយ នៅ​ពេល​តំបន់​​ហានិភ័យមាន​កម្រិត​ទាប​​នៅ​ថ្ងៃ​ចន្ទ ទី​២៨​ ខែមិថុនា​នេះ ដែល​​ជា​ការ​​ស្វាគមន៍​ដំណឹង​ដ៏​រីក​រាយ​​សម្រាប់​ប្រទេស​អឺរ៉ុប​ទី​១​ដែល​រង​ការវាយ​ប្រហារ​ដោយ​កូវីដតាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០។

នៅ​ក្នុង​ក្រឹត​មួយ​ចាប់​មាន​ប្រសិទ្ធភាព​ពី​ថ្ងៃ​ចន្ទ​នេះទៅ ក្រសួ​ង​សុខាភិបាល​អ៉ីតាលីបាន​ចាត់​​ចំណាត់​ថ្នាក់​តំបន់​នីមួយ​ៗ​នៃ​តំបន់ហានិភ័យ​​ទាំង​២០​គឺ​ជា​«តំបន់​ស»​ដែល​មាន​ន័យ​ថា មាន​ហានិភ័យ​ទាប ស្ថិត​ក្រោម​​ប្រព័ន្ធ​ចាត់​ចំណាត់​ថ្នាក់​លេខ​កូដ​ពណ៌​របស់​ប្រទេស​ដែល​វាយ​តម្លៃ​ពី​ហានិភ័យ​កូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ក្រឹត​នេះ​មាន​ន័យ​ថា ការ​ពាក់​ម៉ាស់​​លែង​មាន​ទៀត​​ហើយ​គឺ​​គ្រប់​ទី​កន្លែង​ទាំង​អស់​ទូទាំង​ប្រទេស​ ស្រប​ពេល​ដែល​កម្តៅ​ទឹក​នៅ​អ៉ីតាលី​​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​សីតុណ្ហភាព​ឡើង​ដល់​៤០​អង្សាសេ​នៅតំបន់​មួយ​ចំនួន​ភាគ​ខាង​ត្បូង​ប្រទេស​ក្នុង​សប្តាហ៍​នេះ។

​នៅ​ពេល​វិបត្តិ​កូវីដ​នៅ​តែ​បន្ត​វាយ​ប្រហារ​ប្រទេស​លោក​ខាង​លិច​ រូប​ភាព​នៃ​ការ​បញ្ចុះ​សព ឈូស​ឆាយទី​កន្លែង​បញ្ចុះ​សព​ថ្មី​​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង Bergamo ដែល​ត្រូវ​បាន​មើល​ឃើញ​ទូទាំង​ពិភព​លោក ប្រទេស​អ៉ីតាលីមាន​ករណី​ឆ្លង និង​ស្លាប់​ដាំក្បាល​ចុះ​ប៉ុន្មាន​សប្តាហ៍​ចុង​​ក្រោយ​នេះ។

យោង​តាម​របាយការណ៍​រដ្ឋាភិបាល​បាន​បង្ហាញ​ថា មួយ​ភាគ​បី​នៃ​ប្រជា​ជន​អ៉ីតាលី​ដែល​មាន​អាយុ​១២ឆ្នាំ​ឡើង​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​រួច​រាល់​ហើយ​គិត​ត្រឹម​ថ្ងៃ​អាទិត្យ ម្សិល​មិញ ឬ​ស្មើ​នឹង ១៧ ៥៧២ ៥០៥​នាក់។

ទោះ​បី​បែប​នេះ​ក្តី រដ្ឋ​មន្ត្រី​សុខាភិបាល​លោក Roberto Speranza ប្រាប់​ឲ្យ​ពលរដ្ឋ​អ៉ីតាលី​​នៅ​តែ​បន្ត​ប្រុង​ប្រយ័ត្ន​។

លោក Speranza បាន​ឲ្យ​ដឹង​ថា ៖«វា​ជា​លទ្ធផល​លើក​ទឹក​ចិត្ត​មួយ តែ​ការ​ប្រុង​ប្រយ័ត្ន​នៅ​តែ​ត្រូវ​ការ ជា​ពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី។ សមរភូមិ​មិន​ទាន់​ទទួល​បាន​ជ័យជ័យ​ទេ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម