Connect with us

ព័ត៌មានអន្ដរជាតិ

ការចាក់វ៉ាក់សាំង២មុខលាយបញ្ចូលគ្នា បង្ហាញប្រសិទ្ធភាពនិងបង្កើតអង់ទីគ័រកម្រិតខ្ពស់

បានផុស

នៅ

ការសិក្សាមួយដែលមានការគាំទ្រពីរដ្ឋាភិបាលចក្រភពអង់គ្លេសបានរកឃើញថា ការចាក់វ៉ាក់សាំងលាយបញ្ចូលគ្នាអាចមានលទ្ធផលខ្ពស់ក្នុងការការពារប្រឆាំងនឹងវីរុសកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាបានសាកល្បងដោយលើកទីមួយចាក់វ៉ាក់សាំង AstraZeneca ហើយលើកទីពីរចាក់ Pfizer។ លទ្ធផលបង្ហាញថា អ្នកចាក់វ៉ាក់សាំងពីរបញ្ចូលគ្នាមានអង់ទីគ័ររហូតដល់ ៩ ដង ច្រើនជាងអ្នកដែលបានចាក់វ៉ាក់សាំងតែមួយមុខ។

យោងតាមលទ្ធផលខាងលើ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Oxford និយាយថា ការរកឃើញនេះអាចជាវិធីសាស្រ្តជួយបង្កើនភាពស៊ាំបន្ថែម។

Can mixing Covid vaccines work? | Financial Times

ការស្រាវជ្រាវចុងក្រោយមួយទៀតដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Lancet បានរកឃើញថា ការទុកចន្លោះពីគ្នារយៈពេល ៤ សប្តាហ៍រវាងការចាក់លើកទីមួយនិងលើកទីពីរ អាចជួយឱ្យសរីរាង្គបន្ស៊ាំជាមួយវ៉ាក់សាំង បង្កើនប្រសិទ្ធភាព និងបង្កើតប្រព័ន្ធភាពស៊ាំរឹងមាំទ្វេរដង។

អ្នកវិទ្យាសាស្ត្រដែលសិក្សាលើករណីចាក់វ៉ាក់សាំងពីរលាយបញ្ចូលគ្នាបានចង្អុលបង្ហាញថា វ៉ាក់សាំង AstraZeneca ផ្សំជាមួយវ៉ាក់សាំង Pfizer អាចបង្កើតអង់ទីគ័រកម្រិតខ្ពស់ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រឆាំងនឹងកូវីដ-១៩។ ការរកឃើញនេះក៏ជាសញ្ញាល្អនិងមានប្រយោជន៍សម្រាប់ប្រទេសដែលមានវ៉ាក់សាំងតែមួយប្រភេទក្នុងចំនួនកំណត់។

COVID Vaccine Update: Government body looking at mixed use of Covid-19  vaccines - The Economic Times

ក្រៅពីការពិសោធន៍រវាងវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Pfizer​ អ្នកវិទ្យាសាស្ត្រក៏កំពុងសាកល្បងលើវ៉ាក់សាំងផ្សេងទៀតផងដែរ ហើយពួកគេជឿថា ​ការចាក់វ៉ាក់សាំងប្រភេទខុសគ្នាដោយទុកគម្លាត ១២ ​សប្ដាហ៍នឹងផ្ដល់ផលវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំ។

អ្នកសិក្សាស្រាវជ្រាវបានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងបញ្ចូលគ្នា មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដែលផលប៉ះពាល់អាចមានរយៈពេលខ្លី និងស្រាលប៉ុណ្ណោះ ពោលគឺដូចគ្នាទៅនឹងការចាក់វ៉ាក់សាំងតែមួយមុខដែរ។

South Korea to mix-and-match Covid-19 vaccine doses for 760,000 people -  Times of India

ទោះបីជាការ​ចាក់វ៉ាក់សាំងពីរផ្សេងគ្នា គ្មានផលរំខានខ្លាំង ក៏ដូចជាមានប្រសិទ្ធភាពល្អក្ដី ក៏អ្នកជំនាញមិនលើកទឹកចិត្តឱ្យចាក់ពីរដូសខុសគ្នានោះឡើយ។

សាស្ត្រាចារ្យ Matthew Snape ប្រធានអ្នកស៊ើបអង្កេតនៃការសាកល្បងមានប្រសាសន៍ថា ចក្រភពអង់គ្លេសក៏ដោយ ពិភពលោកក៏ដោយ គួរតែប្រកាន់ខ្ជាប់នូវកម្រិតស្តង់ដារនៃការចាក់វ៉ាក់សាំងរបស់ខ្លួនដោយចាក់វ៉ាក់សាំងតែមួយប្រភេទបានហើយ ប្រសិនគ្មានបញ្ហាបង្វះការផ្គត់ផ្គង់នោះទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ ថៃ ព្រមានគ្រូពេទ្យ បើឃើញអ្វីមិនប្រក្រតី ក្នុងដបវ៉ាក់សាំង Sinovac សូមកុំចាក់ឲ្យសោះ

ចុចអាន៖ វៀតណាម​រក​ឃើញ​វិធី​កាត់បន្ថយ​ដំណើរ​ការ​សំយោគ​ថ្នាំ​កម្ចាត់​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣៦ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម