Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាស អ្នកស្លាប់ដោយសារកូវីដ ច្រើនបំផុតមិនធ្លាប់មានទាល់តែសោះ

បានផុស

នៅ

ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ៥៣នាក់និងឆ្លងថ្មី ៤,៧៨៦ករណី។

ក្នុងចំណោមការឆ្លងថ្មី មាន ៤,៦៥៩ករណីជាប្រជាជនទូទៅនិង ១២៧ ករណីជាអ្នកទោសជាប់ពន្ធនាគារ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺកូវីដ ចំនួន ២,៤១៥នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

ចាប់តាំងពីថ្ងៃទី១ខែមេសានៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ២៣០,៤៣៨នាក់ ក្នុងនោះមាន ១៨០,០៥៣ នាក់បានជាសះស្បើយ។

ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុន មានការឆ្លងសរុប ២៥៩,៣០១ករណី ក្នុងនោះមាន ២០៧,៤៧៩នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ១,៩២៩នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ២,០២៣នាក់។

គួរបញ្ជាក់ថា កំណត់ត្រាចាស់ នៃអ្នកស្លាប់ខ្ពស់បំផុតដោយសារកូវីដនៅប្រទេសថៃ គឺចំនួន៥១នាក់ កាលពីថ្ងៃសៅរ៍មុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ កូវីដ-១៩ នៅឥណ្ឌូណេស៊ីជិតដល់មាត់ជ្រោះមហន្តរាយហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម