Connect with us

ព័ត៌មានអន្ដរជាតិ

បាក់អគារនៅ Florida ស្លាប់កើនដល់១២នាក់ ខណៈ ១៤៩នាក់ រកមិនទាន់ឃើញ

បានផុស

នៅ

អភិបាលតំបន់ Miami-Dade លោកស្រី Daniella Levine Cava បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់អគារនៅទីក្រុង Surfside នៃរដ្ឋ Florida បានកើនឡើងដល់១២នាក់ហើយ។

អំឡុងពេលផ្តល់ព័ត៌មានចុងក្រោយ លើកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះ លោកស្រី Levine Cava បាននិយាយថា ចំនួនមនុស្សដែលបាត់ខ្លួនឥឡូវនេះ គឺ ១៤៩ នាក់។

ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួន រួមទាំងមេបញ្ជាការម្នាក់មកពីក្រុមរបស់ អ៊ីស្រាអ៊ែល ដែលកំពុងជួយក្នុងការរុករកក្រោមកម្ទេចថ្មផងដែរ នៅតែមានសង្ឃឹមរកឃើញអ្នកនៅរស់។

លោកវរសេនីយ៍ឯក Golan Vach មេបញ្ជាការនៃអង្គភាពសង្គ្រោះជាតិអ៊ីស្រាអែល បាននិយាយថា ខណៈនេះ នេះគឺជាកន្លែងពិបាកបំផុតដែលលោកធ្លាប់ធ្វើការ ក្រុមរបស់លោកបានរកឃើញចន្លោះប្រហោងថ្មីនៅក្នុងគំនរបាក់បែកដើម្បីស្វែងរក។

លោក Vach បានប្រាប់ទូរទស្សន៍ CNN ថា “ដូច្នេះ យើងនៅតែមានសង្ឃឹម។ រហូតដល់មួយសប្តាហ៍ ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា យើងនឹងរកឃើញនរណាម្នាក់”។

គួររម្លឹកឡើងវិញថា អគារអាផាតមិន Champlain Towers South ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៨១ បានបាក់រលំដោយផ្នែកខ្លះនៅប្រហែលម៉ោង ១ និង ៣០ នាទីរំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ក្រុមជួយសង្គ្រោះ​ ២ ប្រទេស ទៅដល់អាមេរិក ជួយរកអ្នករស់រានមានជីវិតពីការបាក់អគារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម