Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី តេស្តមីស៊ីល S-400 នៅតំបន់គ្រីមៀ បង្ហាញកម្លាំងដល់ អ៊ុយក្រែន ដែលកំពុងធ្វើសមយុទ្ធនៅសមុទ្រខ្មៅ

បានផុស

នៅ

ប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថា បានធ្វើតេស្តប្រព័ន្ធការពារដែនអាកាស S-400 របស់ខ្លួននៅក្នុងតំបន់គ្រីមៀ ដើម្បីជាការបង្ហាញកម្លាំង ខណៈប្រទេសអ៊ុយក្រែន និងអង្គការណាតូ ធ្វើសមយុទ្ធយោធា Sea Breeze 2021 នៅសមុទ្រខ្មៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់កងនាវាចរនៅសមុទ្រខ្មៅ សារព័ត៌មាន Interfax បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រមាណ ២០ គ្រឿង រួមទាំងយន្តហោះទម្លាក់គ្រាប់បែក Su-24M ព្រមទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស Pantsir ក្នុងពេលធ្វើតេស្តនោះ ។

ចំណែកមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងនាវាចរសមុទ្រខ្មៅកំពុងធ្វើកិច្ចការមួយចំនួន ដើម្បីតាមដានសកម្មភាពរបស់នាវាពីអង្គការណាតូ និងប្រទេសដទៃទៀត ដែលចូលរួមក្នុងសមយុទ្ធយោធា Sea Breeze 2021” ។

ទន្ទឹមនោះ ប្រទេសរុស្ស៊ីក៏បានអំពាវនាវឲ្យលុបចោលសមយុទ្ធយោធា ដែលបានកើតឡើងចំនួន ២១ ដងមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៧ នេះផងដែរ ហើយក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួននឹងមានប្រតិកម្មប្រសិនបើចាំបាច់ ដើម្បីធានាសន្តិសុខជាតិ ។

គួរបញ្ជាក់ថា សមយុទ្ធយោធា Sea Breeze 2021 ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ នឹងមានរយៈពេល ២ សប្តាហ៍ ហើយមានការចូលរួមពីបុគ្គលិកយោធាប្រហែល ៥,០០០ នាក់មកពីរដ្ឋសមាជិកអង្គការណាតូ និងសម្ព័ន្ធមិត្តសន្តិសុខតំបន់អាត្លង់ទិកដទៃទៀត ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ អាមេរិក និងអ៊ុយក្រែន ធ្វើសមយុទ្ធរួមគ្នានៅសមុទ្រខ្មៅ ដាក់ការព្រមានដល់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម