Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បង្ហាញតម្លៃចាក់វ៉ាក់សាំង Moderna នៅតាមមន្ទីរពេទ្យ

បានផុស

នៅ

អ្នកដែលចង់ចាក់វ៉ាក់សាំង Moderna នឹងត្រូវចំណាយប្រាក់ ៣,៤០០ បាត ស្មើនឹង ១០៦ ដុល្លារសម្រាប់២ដូស នៅពេលមន្ទីរពេទ្យឯកជនក្នុងប្រទេសថៃ ចាប់ផ្តើមទទួលការផ្គត់ផ្គង់ពីក្រុមហ៊ុនផលិតឱសថអាមេរិក។

តម្រូវការវ៉ាក់សាំង ត្រូវបានគេគិតថាមានកម្រិតខ្ពស់ បន្ទាប់ពីមានសញ្ញាបង្ហាញពីប្រសិទ្ធភាពរបស់វា ហើយការបញ្ជាទិញចំនួន២លានដូស ត្រូវបានរាយការណ៍ដោយក្រុមហ៊ុន Thonburi Healthcare Group។ 

បច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងចរចា ដើម្បីបង្កើនការបញ្ជាទិញរបស់ខ្លួនពី ៥ទៅ១៥លានដូស។

លោកវេជ្ជបណ្ឌិត Chalerm Harnpanich ប្រធានសមាគមមន្ទីរពេទ្យឯកជន បាននិយាយថា តួលេខនេះត្រូវបានបញ្ជាក់ នៅក្នុងកិច្ចប្រជុំរវាងអង្គការឱសថរដ្ឋាភិបាល និងក្រុមហ៊ុន Zuellig Pharma Ltd ហើយនឹងជាតម្លៃស្តង់ដារ នៅតាមមន្ទីរពេទ្យឯកជនទាំងអស់។ តម្លៃនេះគឺរួមផ្សំទាំងវ៉ាក់សាំង ថ្លៃសេវាកម្មនិងការធានារ៉ាប់រង។

កញ្ចប់ទី១នៃវ៉ាក់សាំងនេះ គ្រោងនឹងបញ្ជូនទៅដល់ប្រទេសថៃ នៅដើមខែតុលា។

មន្ទីរពេទ្យដែលចូលរួមនៅក្នុងកម្មវិធីនេះ នឹងចាប់ផ្តើមទទួលប្រាក់សម្រាប់ការកក់ចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១ខែកក្កដាទៅ។

Thailand finally kicks off COVID vaccinations: 5 things to know - Nikkei  Asia

ទន្ទឹមនឹងនេះ នាយកដ្ឋានគាំទ្រសេវាសុខភាព បានចេញការព្រមានដល់ទីភ្នាក់ងារក្លែងក្លាយ ដែលបង្វិលប្រាក់ ដោយទទួលយកការកក់ចាក់វ៉ាក់សាំង Moderna ប៉ុន្តែមិនបំពេញតាមលក្ខខណ្ឌគ្រប់ជ្រុងជ្រោយ។

ចំណែកលោក Arkom Praditsuwan អគ្គនាយករងនៃនាយកដ្ឋានគាំទ្រសេវាសុខភាព បានណែនាំប្រជាជនឲ្យធ្វើការកក់ដោយផ្ទាល់ នៅតាមមន្ទីរពេទ្យ ប្រសិនបើពួកគេមិនចង់រង់ចាំការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃរបស់រដ្ឋាភិបាល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ក្ដៅៗ តារាកំប្លែងល្បីឈ្មោះថៃ Kotie Aramboy តេស្ត ៣ ដងទើបឃើញវិជ្ជមានកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម