ព័ត៌មានអន្ដរជាតិ
ចិន ប្រារព្ធខួប ១០០ ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនិស្ត
ប្រទេសចិនកំពុងប្រារព្ធខួប១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។
លោកប្រធានាធិបតី ស៊ី ជីនពីង បានចាប់ផ្តើមថ្លែងសុន្ទរកថា ទៅកាន់ហ្វូងមនុស្សដ៏ច្រើនកុះករដែលប្រមូលផ្តុំគ្នានៅទីលាន Tiananmen។
ទីក្រុងហុងកុង ក៏កំពុងប្រារព្ធខួបនៃការប្រគល់ទឹកដីរបស់ខ្លួន នៅថ្ងៃដូចគ្នានេះដែរ។
គណបក្សកុម្មុយនិស្តចិន (CCP) ដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩២១ បានឡើងកាន់អំណាច កាលពី៧២ឆ្នាំមុន បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏យូរអង្វែង។
នៅពេលនោះ ប្រទេសនេះបានឆ្លងកាត់ការផ្លាស់ប្តូរទ្រង់ទ្រាយធំ ប៉ុន្តែព្រឹត្តិការណ៍សំខាន់ៗមួយចំនួន មិនត្រូវយកមកបង្ហាញនៅក្នុងប្រព័ន្ធឃោសនាទេ។
កាលពីថ្ងៃចន្ទ ការសម្តែងសិល្បៈមួយដែលមានចំណងជើងថា The Great Journey ត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋាន Bird’s Nest ក្នុងទីក្រុងប៉េកាំង។ អ្នកសម្តែង បានស្លៀកឈុតប្លែកៗ ដែលរៀបរាប់លម្អិតអំពីប្រវត្តិគណបក្សនិងប្រទេស។
ប៉ុន្តែព្រឹត្តិការណ៍សំខាន់ៗដូចជាបដិវត្តវប្បធម៌ បាតុកម្មនៅទីលាន Tiananmen ឆ្នាំ១៩៨៩និងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង មិនត្រូវលើកយកមកសម្តែងទេ។
ចាប់តាំងពីខែមេសាមក រោងកុនចិនទាំងអស់ ត្រូវបានគេបញ្ជាឲ្យចាក់បញ្ចាំងខ្សែភាពយន្តឃោសនាដែលគេហៅថា “ខ្សែភាពយន្តក្រហម” យ៉ាងហោចណាស់ពីរដង ក្នុងមួយសប្តាហ៍។
ទន្ទឹមនឹងនេះ រឿងភាគទូរទស្សន៍ចំនួន ១០០ ដែលអបអរខួបនេះ គ្រោងនឹងចាក់ផ្សាយពេញមួយឆ្នាំ។
ចម្រៀងមួយបទ មានចំណងជើងថា “១០០ភាគរយ” ដែលសរសើរអំពីសមិទ្ធិផលរបស់ចិន និងចូលរួមច្រៀងដោយតារារ៉េបចំនួន ១០០ នាក់ក៏ត្រូវបានចេញផ្សាយផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្រុកចិន ហាមឃាត់ការរៀបចំពិធីជប់លៀងខួបកំណើត និងឡើងផ្ទះ ដើម្បីសន្សំសំចៃលុយ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ