ក្រុង​ហូជីមិញ​​ឲ្យ​​ក្រុម​ហ៊ុន​ឯកជន​ធ្វើ​តេស្ត​បុគ្គលិក​ប្រចាំសប្តាហ៍ដោយខ្លួនឯង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ក្រុង​ហូជីមិញ​​ឲ្យ​​ក្រុម​ហ៊ុន​ឯកជន​ធ្វើ​តេស្ត​បុគ្គលិក​ប្រចាំសប្តាហ៍ដោយខ្លួនឯង

បានផុស

នៅ

អាជ្ញាធរទីក្រុងហូជីមិញប្រទេសវៀតណាមឥឡូវនេះបានជំរុញឲ្យក្រុមហ៊ុន និងស្ថាប័ននានាធ្វើតេស្តរហ័សស្វែងរកកូវីដ-១៩ដល់បុគ្គលិករបស់ខ្លួនជារៀងរាល់សប្តាហ៍ចំពេលកូវីដកំពុងផ្ទុះឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគណៈកម្មាធិការប្រជាជនក្រុងហូជីមិញបានឲ្យដឹងថា អាជីវកម្មត្រូវចំណាយខ្លួនឯងលើការធ្វើតេស្ត។ បញ្ជីឈ្មោះក្រុមហ៊ុនត្រូវបានលើកទឹកចិត្តឲ្យអនុវត្តវិធានការដែលនឹងត្រូវបានសម្រេចចិត្តដោយក្រុមប្រឹក្សាគ្រប់គ្រងឧស្សាហកម្ម High-tech Park Management មុនពេលថ្ងៃទី៤ ខែកក្កដា។ ចំណាត់ការនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងដើម្បីប្រយុទ្ធនឹងកូវីដ-១៩រហូតដល់ថ្ងៃទី១០ ខែកក្កដា។

ពលករ​វៀតណាម​​ទៅ​ចាក់​វ៉ាក់សាំង​ច្រើនកុះករ

ក្រៅពីការធ្វើតេស្តរហ័សដោយក្រុមហ៊ុនខ្លួនឯង ទីក្រុងហូជីមិញក៏នឹងបង្កើនការធ្វើតេស្តដល់តាមឧទ្យានឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចដែលលទ្ធផលធ្វើតេស្តនឹងយកទៅដល់កន្លែងវិញក្នុងរយៈពេល១២ម៉ោងក្រោយ។ ការធ្វើតេស្តកាន់តែខ្លាំងទាំងស្រុងគឺនៅតំបន់ធ្វើចត្តាឡីស័ក និងជាប់បំរាម។

គណៈកម្មាធិការប្រជាជនក្រុងក៏បានស្នើដល់បុគ្គលិកសុខាភិបាលរបស់ខ្លួនឲ្យកំណត់តំបន់ដាក់បំរាមឲ្យបានលឿន បន្ទាប់ពីការរកឃើញកន្លែងណាមួយដែលមានករណីឆ្លងថ្មី។

អាជ្ញាធរពាក់ព័ន្ធទទួលខុសត្រូវសម្រាប់ការធានាប្រភពវ៉ាក់សាំងបង្ការកូវីដ-១៩ដើម្បីពន្លឿនក្នុងការចាក់ឲ្យបានពីរភាគបីនៃប្រជាជនក្រុងនៅក្នុងឆ្នាំនេះ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services