Connect with us

ព័ត៌មានអន្ដរជាតិ

ប្រុងប្រយ័ត្ន! សត្វចិញ្ចឹមរបស់អ្នកផ្ទុកកូវីដ អាចជាភ្នាក់ងារធ្វើឲ្យមេរោគកាន់តែរីករាលដាល

បានផុស

នៅ

ការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះបានបង្ហាញថា វីរុសកូវីដ គឺងាយនឹងចម្លងទៅសត្វចិញ្ចឹមដូចជាឆ្មានិងឆ្កែជាទីបំផុត បើម្ចាស់របស់វាមានផ្ទុកមេរោគនេះ។

ជាផ្នែកមួយនៃការស្រាវជ្រាវ សំណាកត្រូវបានយកពីសត្វចិញ្ចឹមចំនួន៣១០ក្បាល នៅក្នុងគ្រួសារចំនួន១៩៦ ដែលមានសមាជិកឆ្លងជំងឺកូវីដ-១៩។

វាត្រូវបានគេសន្និដ្ឋានថា សត្វឆ្មាចំនួន៦ក្បាល និងឆ្កែ៧ក្បាល បានបង្ហាញនូវលទ្ធផល PCR វិជ្ជមាន។ ដូចគ្នានេះផងដែរ សត្វចំនួន៥៤ក្បាល បានធ្វើតេស្តវិជ្ជមានសម្រាប់អង់ទីគ័រវីរុស។

វេជ្ជបណ្ឌិត Els Broens មកពីសាកលវិទ្យាល័យ Utrecht នៃប្រទេស ហូឡង់ ត្រូវបានដកស្រង់សម្តីដោយ BBC ថា “ប្រសិនបើអ្នកមានកូវីដ អ្នកគួរតែចៀសវាងការទាក់ទងជាមួយសត្វឆ្មាឬឆ្កែរបស់អ្នក ដូចអ្នកធ្វើជាមួយមនុស្សដទៃទៀតដែរ”។

លោកបានបន្ថែមទៀតថា “ការព្រួយបារម្ភជាចម្បងគឺមិនមែនសុខភាពរបស់សត្វទេ ប៉ុន្តែជាហានិភ័យដែលសត្វចិញ្ចឹមអាចដើរតួជាភ្នាក់ងារស្តុកវីរុស និងបញ្ជូនវាទៅកាន់មនុស្ស។ មេរោគអាចជាប់នៅលើខ្លួនសត្វទាំងនោះ ហើយចម្លងទៅមនុស្សដែលប៉ះពាល់ពួកវា ធ្វើការឆ្លងកាន់តែរីករាលដាល”។

ទន្ទឹមនឹងនេះដែរ ការសិក្សាមួយទៀតរបស់សាកលវិទ្យាល័យ Guelph នៅខេត្ត Ontario នៃប្រទេស កាណាដា បានបង្ហាញថា សត្វឆ្មាដែលដេកនៅលើគ្រែរបស់ម្ចាស់វា គឺងាយនឹងឆ្លងជំងឺនេះកាន់តែខ្លាំង។

សត្វឆ្មាសរុបចំនួន៤៨ក្បាល និងឆ្កែចំនួន៥៤ក្បាល មកពី៧៧គ្រួសារ ត្រូវបានធ្វើតេស្តវិជ្ជមាន អង់ទីគ័រវីរុសកូវីដ-១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ WION

ចុចអាន៖ ទារកសម្រាលនៅក្នុងសហគមន៍ដែលមានការរីករាលដាលខ្ពស់ ប្រឈមការឆ្លងកូវីដរហូតដល់ ១០ ដង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម