Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា ព្រមានសារព័ត៌មានបរទេស មិនឲ្យប្រើពាក្យ “របបយោធា”

បានផុស

នៅ

ក្រសួងព័ត៌មានមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ បានចេញសេចក្តីព្រមានដល់បណ្តាញសារព័ត៌មានបរទេស មិនឲ្យហៅស្ថាប័នគ្រប់គ្រងប្រទេសចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈថា ជារបបយោធា ឬក្រុមប្រឹក្សាយោធា។

ស្ថាប័នដឹកនាំដោយយោធាដែលគ្រប់គ្រងក្រសួងរដ្ឋាភិបាល ត្រូវបានគេហៅថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ហើយស្ថិតក្រោមការដឹកនាំដោយមេបញ្ជាការកងទ័ពលោក Min Aung Hlaing។

យោធាបានបង្កើតក្រុមប្រឹក្សានេះ កាលពីថ្ងៃទី២ខែកុម្ភៈ ពោលគឺមួយថ្ងៃបន្ទាប់ពីការបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងឃុំខ្លួនមេដឹកនាំនានារួមទាំងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

Western countries increase pressure on Myanmar junta as protests continue

នៅក្នុងសេចក្តីប្រកាសចុះផ្សាយក្នុងកាសែត Global New Light of Myanmar ដែលគ្រប់គ្រងដោយរដ្ឋ, ក្រសួងក៏បានសង្កត់ធ្ងន់ផងដែរថា SAC គ្រាន់តែគ្រប់គ្រងភារកិច្ចរបស់រដ្ឋ ស្របតាមបទប្បញ្ញត្តិស្តីពីស្ថានភាពគ្រាអាសន្ន នៅក្រោមរដ្ឋធម្មនុញ្ញប៉ុណ្ណោះ ហើយ SAC មិនមែនរដ្ឋាភិបាលធ្វើរដ្ឋប្រហារទេ។

ក្រសួងក៏បាននិយាយផងដែរថា “អ្នកឆ្លើយឆ្លងព័ត៌មានបរទេសមួយចំនួនដែលមានមូលដ្ឋាននៅមីយ៉ាន់ម៉ា បាននិយាយបំផ្លើសព័ត៌មាន ដោយដកស្រង់ប្រភពមិនច្បាស់ការណ៍ និងព័ត៌មានមិនពិតទាក់ទងនឹងមីយ៉ាន់ម៉ា”។ 

ក្រសួងព្រមានថា នឹងចាត់វិធានការ ប្រឆាំងទីភ្នាក់ងារព័ត៌មានបរទេស ប្រសិនបើពួកគេប្រើប្រាស់ពាក្យពេចន៍ខុស ដកស្រង់ប្រភពមិនច្បាស់លាស់ និងបំផ្លើសព័ត៌មានក្លែងក្លាយ ហើយផ្សព្វផ្សាយព័ត៌មានមិនពិត។

ចាប់តាំងពីខែកុម្ភៈមក យោធាបានស្នើសុំឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កុំប្រើពាក្យ របបយោធា ជាច្រើនដងមកហើយ ប៉ុន្តែពេលនេះ ខ្លួនបានផ្តោតលើប្រព័ន្ធផ្សព្វផ្សាយបរទេសវិញម្តង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Asia Nikkei

ចុចអាន៖ អ្នកណានឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះតំណាងប្រទេស មីយ៉ាន់ម៉ា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម