Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីក៏កាន់តែធ្ងន់ ឥឡូវ​រឹត​ត្បិត​មែនទែន​នៅកូឡាឡាំពួរ និង Selangor

បានផុស

នៅ

រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​បង្កើន​វិធាន​ការ​ទប់​ស្កាត់​កូវីដ-១៩​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​​នៅ​ទី​ក្រុង​កូឡាឡាំពួរ និង​ Selangor រយៈ​ពេល​១៤​ថ្ងៃ​នឹង​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​១៦ ខែ​កក្កដា។ នេះ​ជា​ការបញ្ជាក់របស់​រដ្ឋ​មន្ត្រី​ជាន់​ខ្ពស់​លោក Ismail Sabri Yaakob កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កក្កដា។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ លោក​រដ្ឋ​មន្ត្រី​បាន​និយាយ​ថា ការ​ដាក់​បំរាមរឹត​ត្បិត​មាន​ន័យ​ថា ប្រជា​ជន​ដែល​រស់​នៅតំបន់​ទាំង​នោះ​មិន​អាច​ចាក​ចេញ​ពី​ផ្ទះ​បាន​ឡើយចាប់​ពី​ម៉ោង​៨​យប់ និងមាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​​មួយ​គ្រួសារ​​អនុញ្ញាត​ឲ្យ​​​​ចេញ​ក្រៅ​​ធ្វើ​កិច្ច​ការ​​ចាំបាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ismail Sabri បាន​និយាយ​ថា មាន​តែ​អ្នកស្រុក​ដែល​ធ្វើ​ការ​ងារ​ក្នុង​សេវាកម្ម​ចាំបាច់ ឬ​ផ្នែក​នៃ​​ភារកិច្ច​រដ្ឋាភិបាល​ផ្លូវ​ការ​ដែល​មាន​ឯកសារ​​ត្រឹម​ត្រូវ​ទើប​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ។

រោង​ចក្រ​ផលិត​អាហារ និង​​សម្ភារៈ​ប្រើ​ប្រាស់​សំខាន់​ប្រចាំ​ថ្ងៃ​ដូច​ជា​អង្ករ នាំប័ង ស្ករ ប្រេង ទឹក​ដោះ​គោ និង​ឱសថ​ត្រូវ​បាន​អនុញ្ញាត​ដំណើរ​ការ ប៉ុន្តែ​ភោជនីយដ្ឋាន កន្លែង​លក់​អាហារ ហាង និង​អាជីវករ​លក់​ដូរ​តាម​ផ្លូវ​អនុញ្ញាត​បើក​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៨​យប់​ប៉ុណ្ណោះ។

យោង​តាម​លោក​រដ្ឋ​មន្ត្រី Ismail Sabri ថា តំបន់​ដែល​​ត្រូវ​បាន​ដាក់​​បំរាម​ថ្មី​នេះ​ទាំង​អស់កំពុង​មាន​ការរាលដាល​ឆ្លង​កូវីដ-១៩​យ៉ាង​សកម្ម។

លោក​និយាយ​ថា ៖«ទី​ក្រុង Selangor មាន​សេចក្តី​រាយការណ៍​ពី​ការ​ឆ្លង​ប្រចាំ​ថ្ងៃខ្ពស់​ចន្លោះ​ពី​១៨០០​ ទៅ ១៩០០​នាក់។ ចំណែក​នៅទី​ក្រុង​កីឡាឡាំពួរ ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ជា​មធ្យម​ចន្លោះ​ពី​៦០០​ទៅ​១០០០​នាក់»។

លោក Ismail Sabri បន្ថែម​ថា ស្ថានភាព​កំពុង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ បើ​គិត​ជា​ដង់ស៊ីតេ​ប្រជា​ជន​​នៅ​​តំបន់​ទាំង​នោះ ហើយ​ការ​ឆ្លង​រាល​ដាល​យ៉ាង​លឿន​ដោយ​វីរុស​បំប្លែង​ខ្លួន Alpha, Beta និង Delta។

ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​នឹង​​​រៀប​ចំ​ការ​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​សម្រាប់​ពលរដ្ឋ​ទាំង​អស់​ដែល​រស់​នៅ​តំបន់​រង​ផល​ប៉ះ​ពាល់ ហើយ​កម្មវិធី​ចាក់​វ៉ាក់សាំង​នឹង​ត្រូវ​ពន្លឿន។​

កាល​ពី​ថ្ងៃ​អាទិត្យ លោក​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី Muhyiddin Yassin មាន​ប្រសាសន៍​ថា ម៉ាឡេស៊ី​នឹង​ពង្រីក​បំរាម​ទូទាំង​ប្រទេស​កម្រិត១​រហូត​ដល់​ករណី​ឆ្លង​ប្រចាំ​ធ្លាក់​ចុះ​ក្រោម​៤០០០​នាក់។

ចំនួន​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​​របស់​ម៉ាឡេស៊ីលើស​៥​០០០​នាក់​​រយៈ​ពេល​៤​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែល​ទី​ក្រុង Selangor និង​កូឡាឡាំពូរ​​ឆ្លង​ខ្ពស់​ជាង​គេ​គឺ​មួយ​ភាគ​បី​នៃ​ចំនួន​ឆ្លងសរុប​​ទូទាំង​ប្រទេស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម