Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង Sinovac ដល់ក្មេងជំទង់

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំ សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំ ខណៈរដ្ឋធានីជាតិបានរៀបចំការចាក់វ៉ាក់សាំងដំបូងគេ ដល់ក្មេងជំទង់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងហោចណាស់មានសិស្សចំនួន ១០០ នាក់បានចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនៅវិទ្យាល័យមួយនៅកណ្តាលទីក្រុងហ្សាការតា ខណៈរដ្ឋបាលក្រុងកំពុងកំណត់គោលដៅចាក់វ៉ាក់សាំងដល់កុមារ ចំនួន ១.៣ លាននាក់ នៅក្នុងសាលារៀន និងកន្លែងថែទាំសុខភាព ។

កុមារដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង Sinovac បន្ទាប់ពីទីភ្នាក់ងារជាតិគ្រប់គ្រងឱសថ និងអាហាររបស់ប្រទេស បានចេញការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់កាលពីថ្ងៃអាទិត្យ ។

គិតត្រឹមថ្ងៃទី ១ ខែកក្កដា ប្រជាជនឥណ្ឌូណេស៊ីជាង ៣០.៤៨ លាននាក់ បានទទួលការចាក់វ៉ាក់សាំងដូសដំបូង ខណៈ ១៣.៦៧ លាននាក់ផ្សេងទៀត បានទទួលការចាក់វ៉ាក់សាំងដូសទី ២ ។

បច្ចុប្បន្នប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងធ្វើការចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន ១៨១.៥ លាននាក់ ហើយមានគោលដៅចាក់ឲ្យបានប្រមាណ ៧០ ភាគរយនៃប្រជាជនសរុបរបស់ខ្លួន នៅត្រឹមខែមីនា ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម