Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីដើមឆ្នាំ

បានផុស

នៅ

ចំនួនករណីឆ្លងវីរុសកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើង ៨២៦ករណីកាលពីថ្ងៃព្រហស្បតិ៍ទី ១ ខែកក្កដា ដែលនេះជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៧ ខែមករាមក។

ការកើនឡើងនេះ ត្រូវបានគេស្តីបន្ទោសទៅលើចង្កោមឆ្លងរោគថ្មីៗ និងការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta។

រដ្ឋាភិបាល បានបន្ធូរបន្ថយវិធានការគម្លាតសង្គម ដែលចាប់ផ្តើមពីខែនេះទៅ ខណៈករណីឆ្លងសរុបប្រចាំថ្ងៃបានកើនឡើងប្រហែល ៥០០ ករណីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេស ក៏បានបង្កើនល្បឿនផងដែរ។

ប៉ុន្តែប៉ុន្មានថ្ងៃមុនការបន្ធូរបន្ថយបានចូលជាធរមាន ចំនួននៃករណីឆ្លងបានកើនឡើងដល់ជិត ៦០០ករណី ហើយបន្ទាប់មកជិត ៨០០ ករណីនៅសប្តាហ៍នេះ ដោយសារតែការផ្ទុះឡើងថ្មីនៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញរបស់ខ្លួន ដែលជាហេតុជំរុញឲ្យអាជ្ញាធរនៅទីនោះ ពន្យារការបន្ធូរបន្ថយ មួយសប្តាហ៍។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ សរុប ១៥៨,៥៤៩ករណី ស្លាប់ ២,០២៤នាក់ និងជាសះស្បើយ ១៤៨,៣១៩នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Asia One

ចុចអាន៖ កូវីដនៅឥណ្ឌា អ្នកស្លាប់កើនលើស ៤០ម៉ឺននាក់ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម