Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការរិះគន់ខ្លាំង លោក ប្រាយុទ្ធ ប្រមូលផ្ដុំគ្នាទាំងមិនពាក់ម៉ាស ចូលរួមពិធីសម្ពោធកោះ ភូកេត

បានផុស

នៅ

អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនបានចែករំលែករូបភាព នៃពិធីជប់លៀងនៅក្នុងពិធីបើកសម្ពោធគម្រោងទេសចរណ៍ “ប្រអប់​ខ្សាច់​ភូកេត ឬ Phuket Sandbox” របស់ប្រទេសថៃ ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី ១ ខែកក្កដា កន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះគេក៏ឃើញលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា រួមជាមួយមន្ត្រីក្រោមឱវាទ បានធ្វើដំណើរទៅកាន់ឧទ្យានជាតិ Sirinath ខេត្តភូកេត បន្ទាប់ពីបានពិនិត្យមើលគម្រោង “ប្រអប់​ខ្សាច់​ភូកេត ឬ Phuket Sandbox” ក៏ដូចជា សកម្មភាពតាមឆ្នេរសមុទ្រជាដើម ។

បន្ទាប់មកលោកនាយករដ្ឋមន្រ្តី និងក្រុមរបស់លោកបានរីករាយនឹងទេសភាពនៅឯឆ្នេរសមុទ្រភូកេត ជាមួយនឹងការទទួលទានអាហារសម្រន់ មុនពេលចេញដំណើរទៅអាកាសយានដ្ឋានអន្តរជាតិភូកេត តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ដើម្បីត្រឡប់មកក្រុងបាងកកវិញ ដែលកំពុងផ្ទុះកូវីដខ្លាំង ។

ប៉ុន្តែអំឡុងពេលនៅតំបន់នោះ លោក ប្រាយុទ្ធ ចាន់អូចា បានទទួលរងការរិះគន់លើបណ្តាញសង្គម ក្រោយរូបភាពរបស់លោកត្រូវបានគេចែកចាយ ។

លោកនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ រួមជាមួយក្រុមមន្ត្រីផ្សេងទៀត បានអង្គុយនៅជុំវិញតុក្បែរមាត់សមុទ្រដោយមិនពាក់ម៉ាសឡើយ ហើយត្រូវបានគេចាត់ទុកថា រំលោភលើវិធានការការពារជំងឺកូវីដ ១៩ ។

វិធានការការពារជំងឺកូវីដ ១៩ របស់ប្រទេសនេះ តម្រូវឲ្យបិទហាងលក់ម្ហូបអាហារ និងមិនឲ្យបរិភោគនៅតាមភោជនីយដ្ឋានឡើង ក៏ដូចជាមិនឲ្យប្រមូលផ្ដុំជួបជុំគ្នាអ្វីឡើយ ហើយមនុស្សគ្រប់រូបនៅក្នុងគ្រួសារ ត្រូវបានស្នើឲ្យពាក់ម៉ាសគ្រប់ពេល និងមិនឲ្យទទួលទានអាហារជាមួយគ្នាមួយរយៈផងដែរ ។ ប៉ុន្តែផ្ទុយទៅវិញបែរជាមានរូបភាពនៃគណៈរដ្ឋមន្ត្រី អង្គុយនៅតុបរិភោគអាហារជាមួយគ្នាថែមទាំងមិនពាក់ម៉ាសទៅវិញ ។

គួរបញ្ជាក់ថា រមណីយដ្ឋានកោះដ៏ពេញនិយម ភូកេត នៅភាគខាងត្បូងប្រទេសថៃ បានបើកដំណើរការឡើងវិញសម្រាប់ទេសចរណ៍អន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ដោយមិនចាំបាច់ឲ្យភ្ញៀវបរទេសធ្វើចត្តាឡីស័កឡើយ ឲ្យតែចាក់វ៉ាក់សាំងពេញ ២ ដូស ខណៈជំងឺកូវីដ ១៩ បានបញ្ឈប់ការមកដល់របស់ភ្ញៀវជាងមួយឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sanook

ចុចអាន ៖ ក្ដៅៗ ថៃ បើករមណីយដ្ឋានកោះ ភូកេត ឡើងវិញ ភ្ញៀវទេសចរមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ ឲ្យតែចាក់វ៉ាក់សាំងពេញ ២ ដូស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម