Connect with us

ព័ត៌មានអន្ដរជាតិ

តម្រូវ​ការ​អ៊ុកស៊ីសែន​នៅ​ឥណ្ឌូណេស៊ី​កើន​ឡើង​៣​ដង​ ឯ​តម្លៃ​ឡើង​ជាង​ពីរ​​ដង

បានផុស

នៅ

ប្រទេស​ឥណ្ឌូណេស៊ី​​បាន​កំពុង​ត្រូវ​ការ​ផ្គត់​ផ្គង់​អ៊ុកស៊ីសែន​កើន​ឡើង​៣​ដង​ដើម្បី​ប្រើ​ប្រាស់​នៅ​មន្ទីរ​ពេទ្យ​ដែល​កំពុង​រង​ការ​វាយ​ប្រហារ​ខ្លាំង​ដោយ​វីរុស​បំប្លែង​ខ្លួន Delta។ ជា​មួយ​គ្នា​នេះ តម្លៃអ៊ុក​ស៊ីសែន​ក៏​កើន​ឡើង​ជិត​៣​ដង​ដែរ។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី​ លោក Budi Gunadi Sadikin បាន​និយាយ​ថា ៣​ភាគ​៤​នៃ​ការ​ផលិត​អ៊ុក​ស៊ីសែន​ទូទាំង​ប្រទេស​​​សម្រាប់ការ​ប្រើ​ប្រាស់​ក្នុង​​វិស័យ​ឧស្សាហកម្ម ប៉ុន្តែ​ឥឡូវ​នេះ​បង្វែរ​ចូល​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​សម្រាប់​២​សប្តាហ៍​ខាង​មុខ។

លោក​មាន​ប្រសាសន៍​ថា ៖«យើង​បាន​រៀន​សូត្រ​ពី​ប្រទេស​ឥណ្ឌា​​ហើយ ដូច្នេះ​​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ច្បាស់​ថា ការ​ផ្គត់​ផ្គង់​អ៊ុន​ស៊ីសែន​គ្រប់​គ្រាន់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​​​មាន​ប្រជា​ជន​ច្រើន​បំផុត​លំដាប់​ទី​៤​ក្នុង​ពិភព​លោក​គឺ​​​២៧៥​លាន​នាក់បាន​កំពុងប្រឈម​នឹង​ការ​ផ្ទុះ​កូវីដ-១៩​ធ្ងន់​ធ្ងរ​បំផុតចាប់​តាំង​ការ​ផ្ទុះ​ចាប់​ផ្តើម​ឡើង។

មន្ទីរ​ពេទ្យ​នៅ​ទី​ក្រុង​ហ្សាការ និង​ទូទាំង​កោះ Java មិន​អាច​ដោះ​ស្រាយតាម​តម្រូវ​ការ​​បាន​ទេ​ដែល​ជំរុញ​ឲ្យ​​សហព័ន្ធ​កាក​បាទ​ក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC)បាន​ព្រមាន​នៅសប្តាហ៍​នេះ​ថា វិបត្តិ​កូវីដ​នៅ​ឥណ្ឌូណេស៊ី​​​ជិត​ឈាន​ដល់​មាត់​ជ្រោះ​មហន្តរាយ​មួយ។

គម្រោង​ទិន្នន័យ​ពលរដ្ឋ LaporCovid-19 បាន​រាយការណ៍​ថា មិន​អាច​រក​គ្រែ​សម្រាប់​អ្នក​ជំងឺបាន​ទេ និង​និយាយ​ថា វេបសាយ​រដ្ឋាភិបាល​​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ពី​ទី​តាំង​មន្ទីរ​ពេទ្យ​​​​ក៏​បាន​ហួស​កាលបរិច្ឆេទ​​ទៀត។

នៅ​ក្នុង​សញ្ញា​នៃ​វិបត្តិ បំពង​អ៊ុក​ស៊ីសែនបាន​ក្លាយ​ជា​វត្ថុ​ដែល​គេ​កំពុង​ស្វែង​រក​​បំផុត​ បន្ទាប់​ពីទី​ក្រុង​ធំ​ៗ​នៅ​កោះ​ Java ដោយ​សារ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​បាន​ព្យាយាម​សង្គ្រោះ​អាយុជីវិត​មនុស្ស​ជា​ទី​ស្រឡាញ់​​ដែល​មិន​អាច​ស្វែង​ការ​ព្យាបាល​បាន​ល្អ​ប្រសើរ។

អ្នក​ផ្គត់​ផ្គង់​បាន​និយាយ​ថា តម្លៃ​​​អ៊ុក​ស៊ីសែន​មួយ​បំពង​នៅ​ទី​ក្រុង​ហ្សាការតា​បាន​កើន​ឡើង​ជិត​៣​ដង​គឺ​ឡើង​ពី​តម្លៃ​ធម្មតា​៥០​ដុល្លារ​ដល់​ទៅ​១៤០​ដុល្លារ​អាមេរិក។

លោក Budi បាន​និយាយថា បុគ្គលិក​ពេទ្យ​ត្រូវ​បាន​ដាក់​បន្ថែម​ទៅ​កាន់​មន្ទីរ​ពេទ្យ​១៣៧​កន្លែង​​ដើម្បី​ត្រៀម​ធន​ធាន​ឲ្យ​បាន​ល្អ ហើយ​បរិក្ខា​ពេទ្យ​ក៏​ត្រូវ​បាន​បង្កើន​ដែរ។

មន្ទីរ​ពេទ្យរដ្ឋ​៣​កន្លែង និង​មន្ទប់​សង្គ្រោះ​បន្ទាន់​ជា​ច្រើន​ទៀត​ក៏​ត្រូវ​បាន​កែ​ប្រែ​ជា​មន្ទីរ​ពេទ្យ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ទាំង​ស្រុង។

លោក​ប្រាប់​ថា ៖«អ្វី​ដែល​យើង​ឃើញ​ក្នុង​ពេល​៣​សប្តាហ៍​កន្លង​ទៅ​នេះ គឺ​ជា​ល្បឿន​នៃ​កា​រ​ឆ្លង​កើន​ឡើង​យ៉ាង​ខ្លាំង ហើយ​ល្បឿន​នៃ​អ្នក​ជំងឺ​ក៏​កាន់​តែ​ធ្ងន់​ធ្ងរ​លឿន​ដែរ»។

ឥណ្ឌូណេស៊ី​ដែល​បាន​ធ្វើ​តេស្ត​មនុស្ស​៤៧.៩៨​នាក់​ក្នុង​ចំណោម​មនុស្ស​១០០​០​នាក់​​បាន​ក្លាយ​ជាប្រទេស​មាន​​អត្រា​ធ្វើ​តេស្ត​ទាប​ជាង​គេមួយក្នុង​ពិភព​លោក។ សម្រាប់​អត្រា​ធ្វើ​តេស្ត​វិជ្ជមាន​គឺ​រក​ឃើញ​ជាង​២០​%។

លោក Budi បាន​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​​គ្រោង​នឹង​បង្កើន​ឲ្យ​បាន​ហោច​ណាស់​៤០ម៉ឺន​នាក់​​ក្នុង​មួយ​ថ្ងៃ គិត​ចាប់​ពីខែ​សីហា ជាពិសេស​ផ្តោត​លើ​តំបន់​ដែល​រាល​ដាល​ឆ្លង​ខ្លាំង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម