Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់​ចេញ​អនុសាសន៍​ដ៏ខ្លាំងក្លាពីប្រសិទ្ធភាពវ៉ាក់សាំងកូវីដលាយចម្រុះគ្នា

បានផុស

នៅ

ប្រទេស​អាល្លឺម៉ង់​បាន​ចេញ​នូវ​អ្វី​ដែល​​ជាអនុសាសន៍​ដ៏​ខ្លាំង​ក្លា​បំផុត​ទៅ​គ្រប់​ទី​កន្លែង​​​សម្រាប់​ការ​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ-១៩​លាយ​ចម្រុះ​​គ្នា​​លើ​មូលដ្ឋាន​ប្រសិទ្ធភាព។

គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ស្តី​ពី​ការ​ចាក់​ថ្នាំ​បង្ការ​​ (STIKO)​របស់​អាល្លឺម៉ង់ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​ដែល​ចាក់​វ៉ាក់សាំង​ AstraZeneca ដូស​ទី​១ គួរ​ចាក់​វ៉ាក់សាំង mRNA ដូស​ទី​២​ ដោយ​មិន​គិត​ពី​អាយុ​ឡើយ។

ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​អាល្លឺម៉ង់​ក្លាយ​ជា​ប្រទេសមួយ​ដែលបាន​ចេញ​អនុសាសន៍​ដ៏​ខ្លាំង​ក្លា​ថា មនុស្ស​ដែល​ចាក់​វ៉ាក់សាំង​ AstraZeneca ដូស​ទី​១ រួច​ហើយ​ចាក់​ដូស​ទី​២​ គឺ​វ៉ាក់សាំង Pfizer-BioNTech ឬ Moderna ក៏​បាន​ដែរ។

លោក​ស្រី​អធិការ​បតី​អាល្លឺម៉ង់ Angela Merkel
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​សក្ខីភាព អធិការ​បតី​អាល្លឺម៉ង់​លោក​ស្រី Angela Merkel ជា​អ្នក​នាំ​មុខ​គេ​ក្នុងការ​​​វ៉ាក់សាំង​លាយ​ចម្រុះ​នេះ​គឺ​​លោក​ស្រី​បាន​ចាក់​វ៉ាក់សាំង Moderna ដូស​ទី​២​នៅ​ខែ​មិថុនា បន្ទាប់​ពី​ចាក់​វ៉ាក់សាំង AstraZeneca ដូស​ទី​១។

គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ស្តី​ពី​ការ​ចាក់​ថ្នាំ​បង្ការ​​​បាន​និយាយ​ថា លទ្ធផល​ការ​សិក្សា​ថ្មី​ៗ​នេះ​បង្ហាញ​ថា ការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធភាពស៊ាំបាន​ដំណើរ​ការ បន្ទាប់​ពីការ​ចាក់​វ៉ាក់សាំង​លាយ​ចម្រុះ​គ្នា​គឺពិត​ជាល្អ​​ប្រសើរ​ខ្លាំង។

វ៉ាក់សាំងប្រើ​បច្ចេកវិទ្យា​ mRNA គឺ​ Pfizer-BioNTech និង Moderna បច្ចុប្បន្ន​​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ទីភ្នាក់​ងារ​ឱសថ​អឺរ៉ុប (EMA)។

គណៈកម្មាធិការ​ប្រឹក្សា​ជាតិ​​​ស្តីពី​ថ្នាំ​បង្ការប្រទេស​កាណាដា​បាន​ធ្វើ​អនុសាសន៍​ខ្សោយ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មិថុនា នៅ​ពេល​ពួក​គាត់​និយាយ​ថា វ៉ាក់សាំង mRNA ឥឡូវ​នេះ​​​ពេញ​ចិត្ត​​ចំពោះ​​ការ​ចាក់​ដូស​ទី​២​សម្រាប់​អ្នក​ដែល​បាន​ចាក់​ AstraZeneca/COVISHIELD ដូស​ទី​១។

ការ​ឆ្លើយ​តប​ភាព​ស៊ាំ​កាន់​តែ​ល្អ​ប្រសើរ​

គណៈកម្មាធិការ​កាណាដា​បាន​និយាយ​ថា ខ្លួន​បាន​កំពុង​ធ្វើ​អនុសាសន៍​ដោយ​ផ្អែក​លើ​ភស្តុតាង​លេច​ធ្លោនៃ​​ប្រតិកម្ម​ភាពស៊ាំដែល​មាន​សក្តានុពល​ល្អ​ជាង​ពី​កាលវិភាគនៃ​ការ​ចាក់​វ៉ាក់សាំងចម្រុះ​នេះ។

ការ​សិក្សា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ Oxford និង​បាន​ចេញ​ផ្សាយ​កាល​ពី​​ថ្ងៃ​ទី​២៨ ខែ​មិថុនា​រក​ឃើញ​ថា ការ​ចាក់​ដូស​ជំនួស​​វ៉ាក់សាំង AstraZeneca និង Pfizer-BioNTech ​បង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្លាំង​ប្រឆាំងនឹងកូវីដ-១៩។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាកល​វិទ្យាល័យ​ Oxford មួយ​បាន​រក​ឃើញ​ថា កាល​វិភាគ​ចាក់​លាយ​ចម្រុះ​គ្នា (ចាក់​វ៉ាក់សាំង Pfizer-BioNTech ដូស​ទី​២​​​ បន្ទាប់​ពី​ចាក់ AstraZeneca ដូស​ទី​១​ និងចាក់ AstraZeneca ដូស​ទី​២​ បន្ទាប់​ពី​ Pfizer-BioNTech ដូស​ទី​១​) បាន​បង្កើន​ការ​ប្រមូល​ផ្តុំ​នៃ​អង្គទីគ័រ​ខ្ពស់​ប្រឆាំង​កូវីដ-១៩​តាម​រយៈ​ប្រូតេអ៊ីន IgG នៅ​ពេលដូស​ទាំង​ពីរ​ចាក់​ចន្លោះ​គ្នា​៤​សប្តាហ៍។

EMA បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទោះ​ជា​ពួក​គាត់​​មិន​ស្ថិត​​លើ​គោល​ជំហរ​ដើម្បី​​ធ្វើ​​អនុសាសន៍​ជាក់លាក់​​ស្តី​ពី​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​លាយ​ចម្រុះគ្នា​ ក៏​មាន​មូលដ្ឋាន​​វិទ្យា​សាស្រ្ត​រឹងមាំ​ នៅ​​ពី​ក្រោយ​វិធី​សាស្រ្ត​នេះ។

សេចក្តី​ណែនាំ​ថ្មី​របស់​អាល្លឺម៉ង់​បាន​កើត​មាន​ឡើង នៅ​ពេល​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ព្រមាន​ថា អឺរ៉ុប​​នឹង​​ប្រឈម​​​រលក​ថ្មី​នៅ​ខែ​សីហា​ខាង​មុខ​ដោយ​សារ​តែ​ការ​បន្ធូរ​បន្ថយនៃវិធាន​ការ​រឹត​បន្តឹង​ ការ​រាល​ដាល​ឆ្លង​វីរុស​បំប្លែង​ខ្លួន​នៅតែ​បន្ត​មាន និង​ការ​ចាក់វ៉ាក់សាំង​នៅ​កម្រិត​ទាប៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម