Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានថា ពិភពលោកកំពុងស្ថិតក្នុង ពេលវេលាគ្រោះថ្នាក់បំផុត

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ពិភពលោកកំពុងស្ថិតក្នុង “ពេលវេលាគ្រោះថ្នាក់បំផុត” ដោយសារជំងឺរាតត្បាតកូវីដ-១៩ ស្របពេលវីរុសបំប្លែងខ្លួនឆ្លងសាហាវ Delta ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន៩៨ហើយ។

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានថ្លែងកាលពីថ្ងៃសុក្រទី២ខែកក្កដាថា វីរុសដែលត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា គឺមានគ្រោះថ្នាក់ដោយសារតែវាបន្តវិវត្ត និងបំប្លែងខ្លួន។

ដូច្នេះ វាទាមទារឲ្យមានការវាយតម្លៃឲ្យបានខ្ជាប់ខ្ជួន និងការថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្ន នៃការឆ្លើយតបសុខភាពសាធារណៈ។

លោកបានលើកឡើងថា “វីរុសបំប្លែងខ្លួន Delta ត្រូវបានរកឃើញ នៅក្នុងប្រទេសយ៉ាងតិច ៩៨ ហើយកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប”។

រដ្ឋាភិបាលនៅជុំវិញពិភពលោក បានបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំងចំពោះ ការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta ទោះបីជាពួកគេបន្ធូរបន្ថយបម្រាម និងបើកព្រំដែនរបស់ពួកគេឡើងវិញក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច ក៏ដោយ។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក បាននិយាយថា ជិត២៥ភាគរយនៃការឆ្លងថ្មីនៅអាមេរិក គឺជាវីរុសបំប្លែងខ្លួន Delta ពោលគឺកើនឡើងពី ៦ ភាគរយកាលពីដើមខែមុន។

ចំណែកសេវាសុខភាពសាធារណៈអង់គ្លេស បានរាយការណ៍ថា វីរុសបំប្លែងខ្លួន Delta គឺមានរហូតដល់ទៅ ៩៩ ភាគរយឯណោះក្នុងចំណោមការធ្វើតេស្តរកឃើញ ខណៈដែលមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺអឺរ៉ុបបានព្រមានថា វីរុស Delta នឹងកើនឡើងដល់ ៩០ ភាគរយនៃករណីឆ្លងនៅក្នុងប្លុកនេះ ត្រឹមបំណាច់ខែក្រោយ។

វីរុស Delta ក៏កំពុងវាយលុកខ្លាំងទូទាំងទ្វីបអាស៊ីផងដែរ ដោយបណ្តាប្រទេសនានា រាប់ចាប់ពីអូស្រ្តាលីទៅដល់ម៉ាឡេស៊ី បានរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងនិងជំរុញឲ្យប្រទេសខ្លះ ដាក់វិធានការបិទខ្ទប់ឡើងវិញ និងពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ WHO ជំរុញឲ្យប្រើឧបករណ៍តេស្តរហ័សរកកូវីដក្នុងសាលារៀន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម