Connect with us

ព័ត៌មានអន្ដរជាតិ

Update៖ រកឃើញអ្នកស្លាប់ ១៧នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ហ្វីលីពីន

បានផុស

នៅ

មនុស្សចំនួន១៧នាក់បានស្លាប់ បន្ទាប់ពីយន្តហោះយោធាមួយគ្រឿង ធ្លាក់និងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅភាគខាងត្បូងប្រទេសហ្វីលីពីន។

កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះធុន C-130 របស់កងទ័ពអាកាសហ្វីលីពីន ដែលដឹកមនុស្ស ៨៥នាក់ មានបញ្ហាពេលចុះចតលើកោះ Jolo។

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Delfin Lorenzana បានបញ្ជាក់ថា សពសរុបចំនួន ១៧ នាក់ត្រូវបានរកឃើញ បន្ទាប់ពីយន្តហោះ ធ្លាក់នៅថ្ងៃអាទិត្យនេះ។

រដ្ឋមន្រ្តីក្រសួងការពារជាតិបានប្រាប់រ៉យទ័រថា យន្ដហោះនេះក៏រួមមានភីឡុតចំនួន៣នាក់ និងសមាជិកអាកាសយានិក៥នាក់ផ្សេងទៀតផងដែរ។

ស្របពេលជាមួយគ្នានោះដែរ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក Cirilito Sobejana បានប្រាប់អ្នកសារព័ត៌មានថា មនុស្សចំនួន ៤០ នាក់ត្រូវបានជួយសង្គ្រោះ ហើយឥឡូវ កំពុងទទួលការព្យាបាល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ ធ្លាក់យន្តហោះយោធាដឹកមនុស្ស ៨៥ នាក់ នៅ ហ្វីលីពីន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម