Connect with us

ព័ត៌មានអន្ដរជាតិ

លើកដំបូង! វៀតណាម រកឃើញមេរោគផ្តាសាយបក្សី ដែលអាចចម្លងដល់មនុស្សនិងវិវត្តទៅជាវីរុសបំប្លែងខ្លួន

បានផុស

នៅ

ខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម បានរកឃើញវីរុសផ្តាសាយបក្សី H5N8 ជាលើកដំបូងនៅក្នុងកសិដ្ឋានមួយកន្លែង។

កាលពីថ្ងៃសុក្រ មន្ទីរបសុសត្វខេត្តបានរាយការណ៍ថា សំណាកដែលយកពីសត្វមាន់ងាប់ចំនួន ៣ ក្បាលនៅកសិដ្ឋានមួយក្នុងទីក្រុង Ha Long ត្រូវបានគេពិនិត្យឃើញវិជ្ជមាន វីរុសនេះ។

វីរុសនេះ មិនធ្លាប់ត្រូវបានគេរកឃើញនៅក្នុងប្រទេសវៀតណាម ទាល់តែសោះ នាពេលកន្លងមក។

កាលពីថ្ងៃទី ៣០ ខែមិថុនា ចំនួនមាន់ងាប់នៅកសិដ្ឋាន បានឈានដល់ ២០០ ក្បាល បើធៀបទៅនឹងចំនួនងាប់តិចតួចនៅមួយថ្ងៃមុននោះ​ ដែលជាហេតុជំរុញឲ្យមន្ទីរយកសំណាក ទៅធ្វើតេស្តជាបន្ទាន់។

លោក Tran Xuan Dong ប្រធានមន្ទីរបាននិយាយថា វីរុស H5N8 មិនត្រឹមតែសម្លាប់សត្វបក្សីប៉ុណ្ណោះទេ ប៉ុន្តែវាក៏រាលដាលដល់មនុស្សផងដែរ ហើយមិនបញ្ចេញរោគសញ្ញានោះទេ។

លោក Dong ព្រមានថា ប្រសិនបើមនុស្សមានជំងឺរ៉ាំរ៉ៃហើយឆ្លងវីរុសនេះ ពួកគេនឹងធ្លាក់ខ្លួនឈឺ រីឯមនុស្សដែលមិនមានជំងឺរ៉ាំរ៉ៃនិងមានភាពធន់ខ្លាំង ភ្នាក់ងារបង្កជំងឺនឹងមិនវិវត្តទេ ប៉ុន្តែនឹងនៅបន្តលូតលាស់និងបំប្លែងខ្លួន ដែលបង្កហានិភ័យនៃការបង្កើតពូជមេរោគថ្មីៗនៅក្នុងខ្លួនមនុស្ស។

វីរុស H5N8 ធ្លាប់លេចវត្តមាននៅក្នុងបណ្តាប្រទេសមួយចំនួនលើពិភពលោក រួមទាំង រុស្ស៊ីផងដែរ ដែលនៅទីនោះ កសិដ្ឋានចិញ្ចឹមមាន់ជាច្រើនបានឆ្លងរោគក្នុងឆ្នាំ ២០២០ ហើយមនុស្ស ៧ នាក់បានធ្វើតេស្តវិជ្ជមានវីរុសនេះ ដោយសារឆ្លងពីសត្វមាន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ វៀតណាម ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត! ប្រកាសយប់មិញ រកឃើញអ្នកឆ្លងកូវីដច្រើន មិនធ្លាប់មាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម