Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរ​​ពេទ្យ​​ឯកជន​​ថៃ​​​ចាក់​វ៉ាក់​សាំង​មួយ​ដូសតម្លៃ​ជាង​៥០ដុល្លារ

បានផុស

នៅ

រដ្ឋបាលភិបាល​ថៃ​បាន​អនុញ្ញាត​ឲ្យ​មន្ទីរ​ពេទ្យ​ឯកជន​ទូទាំង​ប្រទេស​​អាច​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដល់​​អតិថិជន​​​ដោយ​គិត​ថ្លៃ​ ប៉ុន្តែ​​រាល់​​វ៉ាក់សាំង​ទាំង​អស់​ត្រូវ​បញ្ជាក់​ទិញ​តាម​រយៈ​អង្គការ​ឱសថ​​រដ្ឋាភិបាល​​។

អង្គការ​ឱសថ​​រដ្ឋាភិបាល​ថៃ (GPO) បាន​កំណត់​តម្លៃ​​លក់​វ៉ាក់សាំង​ Moderna ឲ្យ​​មន្ទីរ​ពេទ្យ​ឯក​ជន​​តម្លៃ​ ១១០០​បាត (ប្រហែល​ ៣៤.២៤​ដុល្លារ​អាមេរិក​) ​ក្នុង​មួយ​ដូស។ បន្ទាប់​មក​​ មន្ទីរ​ពេទ្យ​ឯកជន​​បាន​កំណត់​​យក​តម្លៃ​ ១៦៥០​បាត (៥១.៣៦​ដុល្លារ​អាមេរិក​)​ ក្នុង​មួយ​ដូស​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​អតិថិជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា ការ​បញ្ជាក់​ទិញ​មាន​ភាព​ស្មុគ​ស្មាញ​។ ​អង្គការ​ឱសថ​​រដ្ឋាភិបាល​ថៃបាន​និយាយ​ថា ការ​ទូទាត់​ប្រាក់​ត្រូវ​បាន​បញ្ជូន​មុន​ទើប​​កិច្ច​សន្យា​ផ្គត់ផ្គង់​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ Moderna ដល់​មន្ទីរ​ពេទ្យ​ឯកជន។

លោក Withoon​ Danwiboon នាយកអង្គការ​ឱសថ​​រដ្ឋាភិបាលបាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា តម្លៃ​​​ថ្លៃ​របស់​វ៉ាក់សាំង Moderna ដែល​ផលិត​នៅ​អាមេរិក​​គឺ​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ការ​ទិញ​មិន​អាចបាន​លឿន​តាម​ចិត្ត​ចង់​ទេ។

លោក​មាន​ប្រសាសន៍​ថា ៖«វ៉ាក់សាំង​នេះ​មិន​មែន​ជា​វ៉ាក់សាំង​ក្នុង​ចំណោម​៥​ប្រភេទ​ដែល​រដ្ឋាភិបាល​ថៃ​​ទិញ​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ជា​ដំណើរ​ការ​បញ្ជា​ទិញ​គឺ​ប្រើ​ពេល​យូរ​»។

វ៉ាក់​សាំង​បង្ការ​កូវីដ-១៩​ចំនួន​៥​ប្រភេទ​ដែល​ស្ថិត​ក្រោម​គម្រោង​ចាក់​ដោយ​ឥតគិត​ថ្លៃ​​ដល់​ប្រជា​ជន​របស់​រដ្ឋាភិបាល​ថៃ​មាន​ Sinovac, AstraZeneca, Pfizer, Johnson & Johnson និង Sputnik V។ វ៉ាក់សាំង​ផ្សេង​ទៀត​គឺ​គ្រាន់​តែ​ជា​ជម្រើស​ផ្សេង​ដូច​ជា Moderna ត្រូវ​បាន​ផ្តល់​ទៅ​មន្ទីរ​ពេទ្យ​ឯកជន​ដែល​នឹង​ត្រូវ​គិត​តម្លៃ​បន្ថែម​រាប់​បញ្ចូល​ទាំង​​តម្លៃធានា​រ៉ាប់រង និង​សេវា។

លោក​វេជ្ជបណ្ឌិត Withoon បាន​លើក​ឡើង​ថា ៖«យើង​ត្រូវ​ធ្វើ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ជាង​៣០០​ទូទាំង​ប្រទេស​ដើម្បី​ដោះ​ស្រាយ​ចំនួន​វ៉ាក់សាំង​ដែល​ពួក​គេ​ចង់​ទិញ ​គិត​ត្រឹម​​ថ្ងៃ​នេះ​មាន​ការ​បញ្ជា​ទិញ​៩​លាន​ដូស​ហើយ»។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ការ​បញ្ជាទិញ​ត្រូវ​បាន​ធ្វើ​ឡើងរួច​រាល់​ ប្រហែល​ជា​ដើម​ខែ​សីហា​ទើប​វ៉ាក់សាំង​៤លាន​ដូស​នឹង​ត្រូវ​ដឹក​​មក​ដល់​ក្នុង​ឆ្នាំ​នេះ ហើយ​ចំនួន​ផ្សេង​ទៀត​នឹង​មក​ដល់​ឆ្នាំ​ក្រោយ។

GPO បាន​រង​សម្ពាធពី​ការ​ខឹង​សម្បារ​ចំពោះ​ការ​ការ​យឹត​យាវ​ក្នុង​ដំណើរ​ការ​ទិញ បន្ទាប់​ពី​លោក​វេជ្ជបណ្ឌិត​ Boon Vanasin នៅ Thonburi Healthcare Group ​កាល​ពី​​សប្តាហ៍​កន្លង​ទៅ​បាន​ស្រង​សំដី​​មិត្ត​ភក្តិ​ម្នាក់​​​នៅក្រុម​ហ៊ុន​វ៉ាក់សាំង​ Moderna ដោយ​និយាយ​ថា កិច្ច​ព្រម​ព្រៀង​ផ្គត់​ផ្គង់​សម្រាប់​ប្រទេស​ថៃមិន​ទាន់​​​ចុះ​ហត្ថលេខា​ឡើយ ហើយការ​រង់​ចាំ​មិន​អាច​កើត​ទេ បើ​កុងត្រា​មិន​ទាន់​ចុះ​ហត្ថលេខា៕

ប្រែ​សម្រួល៖ វីរ​បុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម