Connect with us

ព័ត៌មានអន្ដរជាតិ

នៅ​ជប៉ុន​ ភ្លៀង​ខ្លាំង​ បាក់​ដី​សម្លាប់​មនុស្ស​៣​នាក់​ និង​កំពុង​បាត់ខ្លួន១១៣នាក់

បានផុស

នៅ

ហោច​ណាស់​មនុស្ស​៣​នាក់​ត្រូវ​បាន​រក​ឃើញ​ស្លាប់ និង​ជាង​១០០​នាក់​កំពុង​បាត់​ខ្លួន បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ដ៏​អាក្រក់​ដែល​បណ្តាល​ឲ្យ​បាក់​ដី​នៅ​​ផ្នែក​​កណ្តាល​ខេត្ត Atami ប្រទេស​ជប៉ុន​កាល​ពី​​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែ​កក្កដា​នេះ លោក Hiroki Onuma អ្នក​នាំពាក្យ​សាលា​ខេត្ត​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​​​៣​នាក់ និង​មនុស្ស​១១៣​នាក់​កំពុង​បាត់​ខ្លួន​នៅ​ខេត្ត​មាត់​សមុទ្រ​ Atami ដែល​មាន​ចម្ងាយ​៩០​គីឡូម៉ែត្រ​ពី​ភាគ​ខាង​ត្បូង​ទី​ក្រុង​តូក្យូ។

លោក​ថា បន្ទាប់​ពី​ធ្លាក់​ភ្លៀង​ដូច​ហែក​មេឃ ទឹក​បាន​ឡើង​ជា​ជំនន់ រអិល​បាក់​ដី​​​​ ​ល្បាប់​ភក់​ កម្ចេចកម្ចី​បាន​ហូរ​​​​គ្រប​ដណ្តប់​លើ​ផ្ទះ​សម្បែង​អ្នក​ស្រុក​កាល​ពី​ថ្ងៃ​សៅរ៍។

ភ្ញៀវ​ធ្លាក់​ដ៏​អាក្រក់ និងរអិល​បាក់​ដី​គឺ​ជា​សញ្ញា​នៃ​ការ​រំលឹកពី​គ្រោះ​ធម្មជាតិ ក្នុង​នោះ​មាន​រញ្ជួយ​ដី ការ​ផ្ទុះ​ភ្នំភ្លើង និង​ព្យុះ​សូណាមិ​ជា​ដើម​ដែលរំខាន​ដល់​​ប្រទេស​ជប៉ុន​​ក្នុងនាម​​ជា​ម្ចាស់​ផ្ទះ​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នៅ​ទី​ក្រុង​តូក្យូ​ចាប់​ទទួល​អត្តពលិក​ពី​ខែ​នេះ​ទៅ។

ការ​រអិល​បាក់​ដី​នេះ​ដែល​បាន​ប៉ះ​ពាល់ដល់​អគារ​១៣០​បាន​កើត​មាន​ឡើង​វេលា​ម៉ោង​១០.៣០​នាទី​ព្រឹក​​​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ខេត្ត Atami ដែល​ជា​តំបន់​ទេសចរណ៍​រដូវ​ក្តៅ​ដ៏​ពេញ​និយម​មួយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម