Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ហ្វីលីពីន រកឃើញប្រអប់ខ្មៅនៃយន្តហោះយោធាដែលធ្លាក់សម្លាប់មនុស្ស ៥២ នាក់

បានផុស

នៅ

អគ្គមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Cirilito Sobejana បានប្រាប់ Reuters នៅថ្ងៃអង្គារនេះថា អាជ្ញាធរហ្វីលីពីនបានរកឃើញប្រអប់ខ្មៅពីយន្តហោះកងទ័ពអាកាស ដែលបានធ្លាក់កាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្ស ៥២ នាក់ ។

លោក Sobejana បាននិយាយថា យន្តហោះដឹកជញ្ជូនធុន Lockheed C-130 កំពុងដឹកមនុស្សចំនួន ៩៦ នាក់ ដែលភាគច្រើនជាកងទ័ព នៅពេលវាចុះខុសផ្លូវនៅអាកាសយានដ្ឋាន Jolo ក្នុងខេត្ត Sulu ខណៈជនរងគ្រោះដែលបាត់បង់ជីវិត រួមមានបុគ្គលិកយោធាចំនួន ៤៩ នាក់ និងជនស៊ីវិល ៣ នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយកាលពីថ្ងៃអាទិត្យថា យន្ដហោះកំពុងដឹកជញ្ជូនកងទ័ពពីទីក្រុង Cagayan de Oro នៅលើកោះ Mindanao នៅពេលដែលវាបានធ្លាក់នៅម៉ោងប្រហែល ១១ និង ៣០ នាទីថ្ងៃត្រង់ នៅលើកោះ Jolo ។

លោកបញ្ជាក់ថា “យន្ដហោះនេះបានព្យាតាមចុះចតនៅឯអាកាសយានដ្ឋាន Jolo ប៉ុន្តែបានបើកហួស ហើយបានចុះខុសផ្លូវ ។ យន្តហោះនេះ មិនមានពេលវេលា និងកម្ពស់គ្រប់គ្រាន់ ហើយបានធ្លាក់នៅក្បែរតំបន់ Patikul” ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោក Sobejana បាននិយាយថា “ទាហានមួយចំនួនត្រូវបានគេឃើញលោតចេញពីយន្ដហោះ មុនពេលដែលវាបុកដល់ដី ហើយពួកគេមិនរងគ្រោះពីការផ្ទុះឆេះនោះទេ” ។

គួរបញ្ជាក់ថា ការធ្លាក់យន្តហោះនេះ គឺជាសោកនាដកម្មចុងក្រោយបង្អស់សម្រាប់កងទ័ពអាកាសហ្វីលីពីន ក្នុងឆ្នាំនេះ ខណៈឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពអាកាសហ្វីលីពីន ធុន S-70i Black Hawk ដែលទើបនឹងទិញ បានធ្លាក់កាលពីខែមុននៅភាគខាងជើងនៃរដ្ឋធានីម៉ានីល ដោយសម្លាប់សមាជិកនាវិក ៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ធ្លាក់យន្តហោះនៅ ហ្វីលីពីន អ្នកស្លាប់កើនដល់ ៥០ នាក់ របួស ៤៩ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២៧ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម