Connect with us

ព័ត៌មានអន្ដរជាតិ

ខ្យល់អុកស៊ីសែន កំពុង​ជា​ទ័ព​ជួរ​មុខ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​ឆ្លង​កូវីដ ១៩

បានផុស

នៅ

អុកស៊ីសែន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ក្លាយ​ជា​ឧបករណ៍​សង្គ្រោះ​ជីវិត​ដ៏​សំខាន់​មួយ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ ក្នុង​កំឡុង​ពេល​ដែល​អ្នក​ជំងឺ​វិវត្ត​ទៅ​ជា​​រលាក​សួត​និង​ជំងឺ hypoxaemia ដែល​ជា​កម្រិត​អុកស៊ីសែន​មាន​ក្នុង​ឈាម​ទាប។

ផល​ប៉ះពាល់​នៃ​កូវីដ ១៩ ​​លើ​សួត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុស Sars CoV-2 ច្រើន​ផ្ដោត​លើ​ប្រព័ន្ធ​ដង្ហើម​ដែល​នាំ​ឲ្យ​មាន​ការ​រលាក​សួត។ ក្នុង​ករណី​ធ្ងន់ធ្ងរ​វា​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ hypoxaemia ដែល​ជា​មូលហេតុ​នាំ​មុខ​នៃ​ការ​ស្លាប់​ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ ។

អុកស៊ីសែន​កម្រិត (SpO2) លើស ៩៥ ភាគរយ​គឺ​មាន​សុខភាព​ល្អ​សម្រាប់​កុមារ​និង​មនុស្ស​ពេញវ័យ។ កម្រិត​​អុកស៊ីសែន​ក្រោម ៩០ ភាគរយ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​គ្រោះថ្នាក់។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រហែល​ជា ២០ ភាគរយ​នៃ​អ្នក​ជំងឺ​កូវីដ​ត្រូវ​ការ​ការ​ព្យាបាល​ដោយ​អុកស៊ីសែន​ ដើម្បី​ការពារ​ការ​ផ្លូវ​ដង្ហើម​ប្រឈម​នឹង​គ្រោះថ្នាក់។

ប្រភេទ​នៃ​ការ​ព្យាបាល​ដោយ​អុកស៊ីសែន

អុកស៊ីសែន​​ត្រូវ​បាន​គ្រប់គ្រង​តាម​វិធី​ផ្សេងៗ​គ្នា។ អុកស៊ីសែន​ពី​កម្រិតទាប​ទៅ​មធ្យម​អ្នក​ជំងឺ​អាច​ដាក់​បំពង់​ច្រមុះ​ ដែល​ជា​បំពង់​វេជ្ជសាស្ត្រ​ដែល​ឆ្លង​កាត់​រន្ធ​ច្រមុះ​ទាំងពីរ​ឬ​មុខ។ ក្នុង​ករណី​ទាំងនេះ​អុកស៊ីសែន​ពី​១​ទៅ ១៥ លីត្រ (៣.៣ gallons) ក្នុង​មួយ​នាទី ​ត្រូវ​បាន​បញ្ជូន​ដើម្បី​បំពេញ​បន្ថែម​ដង្ហើម​​​របស់​អ្នក​ជំងឺ។

ប្រសិន​បើ​បរិមាណ​អុកស៊ីសែន​មាន​បរិមាណ​ខ្ពស់​ជាង​នេះ ​អ្នក​ជំងឺ​អាច​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​បំពង់​ច្រមុះ​ ដែល​មាន​លំហូរ​ខ្ពស់​នៃ​ម៉ាស៊ីន​បន្ត​សម្ពាធ​ខ្យល់ (CPAP) ។ ក្នុង​ករណី​ទាំង​នេះ​អុកស៊ីសែន​រហូតដល់ ១០០ ភាគរយ​ ដែល​មនុស្ស​ម្នាក់​ស្រូប​ចូល​ បាន​មក​ពី​បំពង់​អុកស៊ីសែនដើម្បី​បន្ត​​ឲ្យ​អ្នក​ជំងឺ​មាន​ជីវិត។

តើ​អុកស៊ីសែន​វេជ្ជសាស្ត្រ​មក​ពី​ណា?

ប្រទេស​មួយ​ចំនួន​ជា​ពិសេស​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​ កំពុង​ប្រឈម​នឹង​កង្វះ​អុកស៊ីសែន។ តួយ៉ាង​នៅ​ឥណ្ឌា​មាន​ចំនួន​ករណី​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងមក​នេះ ​ត្រូវ​ការ​អុកស៊ីសែន​ប្រមាណ ១៧ លាន​ម៉ែត្រ​គូប) ដោយ​ទាមទារ​ជា​រៀងរាល់ថ្ងៃ។

យោង​​តាម​ធនាគារ​ពិភពលោក​ក្នុង​ចំណោម ១០២ ប្រទេស​ដែល​ជា​ផ្នែក​មួយ​នៃ​ខ្សែ​សង្វាក់​ពាណិជ្ជកម្ម​ការ​នាំចេញ នាំ​ចូល​អុកស៊ីសែន​វេជ្ជសាស្ត្រ​ ប្រទេស​ចំនួន ១០ បាន​នាំ​ចេញ​រហូត​ដល់ ៨០ ភាគរយ បែលហ្ស៊ិក​គឺ​ជា​អ្នក​នាំ​ចេញ​​ឈាន​មុខ​គេ​ក្នុង​តម្លៃ ២៣,៦ លាន​ដុល្លារ​ បន្ទាប់​មក​ប្រទេស​បារាំង ១៤ ភាគរយ​​ និង​ព័រទុយហ្គាល់ ៨ ភាគរយ។

តើ​អុកស៊ីសែន​វេជ្ជសាស្ត្រ​ត្រូវ​បាន​ផលិត​យ៉ាង​ដូចម្ដេច?

ខ្យល់​ដែល​យើង​ដក​ដង្ហើម​មាន​អាសូត ៧៨ ភាគរយ​ អុកស៊ីសែន ២១ ភាគរយ​ និង​ឧស្ម័ន​ផ្សេង​ទៀត ១ ភាគរយ ​រួម​ទាំង​កាបូន​ឌីអុកស៊ីត។ អុកស៊ីសែន​វេជ្ជសាស្ត្រ​យ៉ាង​ហោច​ណាស់ ៨២ ភាគរយ​នៃ​អុកស៊ីសែន​សុទ្ធ​ ​ត្រូវ​បាន​ផលិត​នៅ​តាម​រោងចក្រ​ឧស្សាហកម្ម​ មុន​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​និង​ក្នុង​ធុង​ឧស្ម័ន​ធំៗ។

អុកស៊ីសែន​ផ្នែក​វេជ្ជសាស្ត្រ​ភាគ​ច្រើន​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​ដំណើរការ​សន្សំសំចៃ​សម្ពាធ (Swing Absorption (PSA) ដែល​មាន ៣ ដំណាក់កាល​សំខាន់៖

Pressurisation៖ ខ្យល់​ពី​បរិយាកាស​ត្រូវ​បាន​បង្រួម​និង​រក្សាទុក​នៅ​ក្នុង​នាវា​ដែល​មាន​សម្ពាធ​ខ្ពស់។

Adsorption៖ ខ្យល់​ឆ្លង​កាត់​ម៉ូលេគុល កន្លែង​ដែល​អាសូត​ត្រូវ​បាន​ស្រូប​យក​ដោយ​សមាសធាតុ​អាលុយ​មីញ៉ូម​និង​ស៊ីលីកូន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា zeolite ។

Depressurisation៖ ខ្យល់​ឆ្លង​កាត់​ជំនួស​ដើម្បី​យក​ឧស្ម័ន​ដែល​មិន​ចង់​បាន។ ឧស្ម័ន​ដែល​ទទួល​បាន​គឺ​មាន​អុកស៊ីសែន​សុទ្ធ​រហូត​ដល់ ៩៦ ភាគរយ។ អុកស៊ីសែន​នេះ​ត្រូវ​បាន​ផ្ទុក​នៅ​ក្នុង​ធុង​មួយ​ ​បន្ទាប់​មក​ទើបវាអាច​បញ្ជូន​ទៅ​បំពង់​អុកស៊ីសែនបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖aljazeera

ចុចអាន៖

ចុចអាន៖លោ​កស្រី យក់ សម្បត្តិ ៖ កម្ពុជាមិន​ខ្វះ​ធុងអុកស៊ីសែន សម្រាប់ព្យាបាល​អ្នក​ជំងឺកូវីដ១៩​ ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម