Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងព័ត៌មានច្បាស់អំពី យន្តហោះរុស្ស៊ីដែលបាត់ខ្លួន

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍នៅថ្ងៃអង្គារនេះថា យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងដែលផ្ទុកមនុស្សចំនួន២៨នាក់ តាមពិតបានធ្លាក់ចូលសមុទ្រក្នុងឧបទ្វីប Kamchatka នៅចុងភាគខាងកើត ប្រទេសរុស្ស៊ីខណៈពេលត្រៀមចុះចត។

ក្រសួងសង្គ្រោះបន្ទាន់របស់ប្រទេសរុស្ស៊ីបាននិយាយថា យន្ដហោះម៉ាស៊ីនភ្លោះប្រភេទ Antonov AN-26 កំពុងធ្វើដំណើរចេញពីទីក្រុង Petropavlovsk-Kamchatsky ទៅភូមិ Palana នៅភាគខាងជើងឧបទ្វីប Kamchatka នៅពេលយន្តហោះ បាត់បង់ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។

ដោយដកស្រង់ប្រភពពីសេវាសង្គ្រោះបន្ទាន់, ទីភ្នាក់ងារ RIA បានរាយការណ៍ថា នាវាជាច្រើនគ្រឿង កំពុងធ្វើដំណើរទៅកាន់ទីតាំងធ្លាក់។

An AN-26 aircraft in Petropavlovsk-Kamchatsky, Russia. Photo: Reuters

ក្រសួងបាននិយាយថាមានអ្នកដំណើរ ២២ នាក់និងនាវិក ៦ នាក់នៅលើយន្តហោះ។ ទីភ្នាក់ងារ TASS បានដកស្រង់សម្តីអាជ្ញាធរមូលដ្ឋានដែលនិយាយថាអភិបាលក្រុងលោក Olga Mokhireva ស្ថិតក្នុងចំណោមអ្នកដំណើរ។

ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់ប្រភពពីមជ្ឈមណ្ឌលឧតុនិយមក្នុងស្រុកដែលនិយាយថា នៅពេលយន្តហោះធ្លាក់ អាកាសធាតុនៅតំបន់នោះមានពពកក្រាស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ យន្តហោះដឹកអ្នកដំណើររុស្ស៊ី កំពុងបាត់ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម