Connect with us

ព័ត៌មានអន្ដរជាតិ

នៅតែធ្ងន់ធ្ងរ! វៀតណាម រកឃើញអ្នកឆ្លងកូវីដលើស ១ពាន់ករណី ២ថ្ងៃជាប់គ្នា

បានផុស

នៅ

ប្រទេសវៀតណាម បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥០០ ករណីបន្ថែមទៀតកាលពីយប់ថ្ងៃអង្គារ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃនេះ កើនដល់ ១,០១៩ ករណី។

ករណីសរុបកាលពីថ្ងៃអង្គារ គឺជាតួលេខឆ្លងកូវីដប្រចាំថ្ងៃខ្ពស់បំផុតលំដាប់ទី២ ចាប់តាំងពីរោគរាតត្បាតនេះផ្ទុះឡើងក្នុងប្រទេសវៀតណាម បន្ទាប់ពីកត់ត្រាការឆ្លងចំនួន ១,០៨៩ករណី​ កាលពីថ្ងៃចន្ទ។

ក្នុងចំណោមករណីថ្មីនាពេលយប់ ទីក្រុងហូជីមិញ រកឃើញ២៧១ករណី ខណៈករណីនៅសេសសល់ ត្រូវបានរកឃើញក្នុង​ ១២ទីតាំងផ្សេងទៀត។

គួរបញ្ជាក់ថា កូវីដរលកចុងក្រោយបង្អស់របស់វៀតណាម ដែលបានចាប់ផ្តើមកាលពីចុងខែមេសា មានអ្នកឆ្លងក្នុងសហគមន៍ចំនួន ១៨,៥៦២ ករណីនៅក្នុង ៥៥ ខេត្តក្រុង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាមក៏ធ្ងន់ធ្ងរ! យប់មិញ ប្រកាសរកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុត ក្នុងកម្រិតបំបែកកំណត់ត្រាថ្មីទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម