Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ បៃដិន​ បញ្ជាក់ថា ហានិភ័យ​វីរុស​ Delta​ គឺ​អ្នកមិន​ទាន់ចាក់វ៉ាក់សាំង

បានផុស

នៅ

កាល​ពី​ថ្ងៃ​អង្គារ៍ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន បាន​ជំរុញ​ពលរដ្ឋ​អាមេរិក​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ប្រញាប់​ទៅ​ចាក់​ដើម្បី​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង ជា​ពិសេស​វីរុស​បំប្លែង​ខ្លួន Delta ដែល​ឆ្លង​អាក្រក់​ខ្លាំង។

លោក បៃដិន ប្រាប់​អ្នក​សារព័ត៌មាន​ថា សហរដ្ឋ​អា​មេរិក​នឹង​ឈាន​ដល់​ការ​ចាក់​វ៉ាក់សាំង​ពេញ​លេញ​​ដល់​ពល​រដ្ឋ១៦០​លាន​នាក់​​នៅ​បំណាច់​សប្តាហ៍​នេះ ប៉ុន្តែលោក​បាន​ព្រមាន​ពី​ការ​ឆ្លង​រាល​ដាល​វីរុស​បំប្លែង​ខ្លួន Delta ចំពោះ​អ្នក​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង។

លោក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ថា ៖«ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់​នៅ​មិន​ទាន់​ចាក់​វ៉ាក់សាំងការពារ​ខ្លួន​ឡើយ។ កត្តា​នេះ​ហើយ​ដែល​សហគមន៍​របស់​ពួក​គេ​នៅ​តែ​មាន​ហានិភ័យ មិត្ត​ភក្តិ​របស់​ពួក​គេ​មាន​ហានិភ័យ មនុស្ស​ដែល​ពួក​គេ​មើល​ថែ​មាន​ហានិភ័យ។ រឿង​នេះ​នៅ​តែ​ជា​កង្វល់​ធំ​ដោយ​សារ​វីរុស​ Delta»។

លោក បៃដិន បានលើក​ឡើង​ថា វីរុស​នេះបាន​ឆ្លងពាក់​កណ្តាល​នៃ​អ្នក​​​ឆ្លង​កូវីដ-១៩ទាំង​អស់​នៅ​អាមេរិក។

មន្ត្រី​សុខាភិបាល​ឲ្យ​ដឹង​ថា វីរុស Delta ដែល​វាយ​ប្រហារ​ខ្លាំង​​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​ឆ្លង​លឿន​ និង​ស្រួល​​ជាង​វីរុសផ្សេង​ៗ​ ហើយ​ប្រហែល​ជាធ្វើ​ឲ្យ​អ្នក​ឆ្លង​​ធ្លាក់​ខ្លួន​ឈឺ​​ធ្ងន់​ធ្ងរ​ថែម​ទៀត ជា​ពិសេសក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង។ ឥឡូវ​នេះ​សហរដ្ឋ​អាមេរិក​រក​ឃើញ​វីរុស​នេះ​គ្រប់​រដ្ឋ​ទាំង​អស់។

លោក ចូ បៃដិន បាន​កត់​សំគាល់​ថា ការ​សិក្សា​បាន​បង្ហាញថា ចាប់​តាំង​ពី​ដើម​ខែ​ឧសភា​មក​រាល់​អ្នក​ឆ្លង​កូវីដ-១៩​ដែល​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ឬ​ក៏​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក​គឺ​ក្នុង​ចំណោម​អ្នក​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង។

លោក​មាន​ប្រសាសន៍​ថា ៖«សូម​ទៅ​ចាក់​វ៉ាក់សាំង​ឥឡូវ​នេះ។ វា​ដំណើរ​ការ វា​​ឥត​គិត​ថ្លៃ។ វា​មិន​ងាយ​ស្រួល​ទេ ហើយ​ក៏​វា​មិន​មាន​អ្វី​ដែល​​សំខាន់​ជាង​នេះ​ដែរ»។

លោក បៃដិន បន្ត​ថា រដ្ឋបាល​របស់​លោក​នឹង​បូជា​ពេល​វេលា​ដែល​មាន​​ក្នុង​រដូវ​ក្តៅ​​ដោយ​ផ្តោត​ទៅ​លើ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​។ រាប់​ទាំង​​ដើរ​ចាក់​ដល់​តាម​ផ្ទះ​តែ​ម្តង​ដើម្បី​ជួយ​ឲ្យ​កាន់​តែ​ច្រើន​ដល់​អ្នក​ដែល​មិន​ទាន់​ចាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម