Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ដក​ទ័ព​ចេញ​ជាង​៩០​% ខណៈ​អាហ្វហ្គានីស្ថាន​ប្តេជ្ញា​វ៉ៃ​យក​ស្រុក​ទាំងអស់វិញ

បានផុស

នៅ

អាជ្ញាធរ​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​អង្គារ៍ ទី​៦ ខែ​មិថុនា​បាន​ប្តេជ្ញា​ដណ្តើម​យក​ស្រុក​ទាំង​អស់​ដែល​បាត់​បង់​ទៅ​តាលីបង់​ នៅ​ពេល​​ទ័ពអាមេរិក​ត្រូវ​បាន​ដក​ចេញ​ពី​ប្រទេស​ជិត​បញ្ចប់។

កម្លាំង​កុម្ម៉ង់ដូរាប់​រយ​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ទប់​ទល់​នឹង​ការ​វាយលុក​របស់​ក្រុម​បះបោរ​នៅ​ភាគ​ខាង​ជើង មួយ​ថ្ងៃ​បន្ទាប់​កង​កម្លាំង​រដ្ឋាភិបាល​ជាង​១០០០​នាក់​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ជិត​ខាង​តាហ្ស៊ីគីស្តង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជាការ​កណ្តាល​អាមេរិកបាន​ប្រកាស​ថា ការ​ដក​ទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី​ ចូ បៃដិន គឺ​ឥឡូវបាន​ធ្វើ​ជាង៩០​%​ហើយ​ដោយ​បាន​គូស​បញ្ជាក់​ថា កម្លាំង​អាហ្វហ្គានីស្ថានកើន​ឡើង​កាន់​តែ​ខ្លាំង​​ដែល​អាច​​​ទប់​ទល់​ជា​មួយ​ពួក​តាលីបង់​បាន។

ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ ប៉ុន្តែ​ក្រុម​បះ​បោរ​​​​​ផ្តោត​លើ​ការ​បំផ្លិច​បំផ្លាញ​ទូទាំងតំបន់​នៅ​ភាគ​ខាង​ជើង​ប្រទេស ដណ្តើម​យក​ស្រុក​ជា​ច្រើន​ក្នុង​រយៈ​ពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ។

ទី​ប្រឹក្សាសន្តិសុខ​​ជាតិ លោក Hamdullah​ Mohib បាន​និយាយ​ថា ៖«មាន​សង្គ្រាម មាន​សម្ពាធ។ ពេល​ខ្លះ​អ្វីៗ​ដំណើរ​ការ​តាម​គោល​ដៅ​យើង។ ពេល​ខ្លះមិន​ដំណើរ​ការ​ទេ តែ​យើង​នឹង​បន្ត​ការពារ​ប្រជា​ជន​អាហ្វហ្គានីស្ថាន។ យើង​មាន​ផែន​ការ​ដណ្តើម​យក​ស្រុក​ទាំង​អស់​មក​វិញ»។​

ការ​ដក​ទ័ព​អាមេរិកកំពុង​ដំណើរ​ការ

មន្ទីរ​បញ្ចកោណ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​ថា ពួក​គេកំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដើម្បី​បញ្ចប់​ការ​ដក​កង​​ទ័ព​​ និង​ក្រុម​ម៉ៅ​ការ​ស៊ីវិល​អាមេរិក​រាប់​ពាន់​នាក់​ត្រឹម​ចុង​ខែ​សីហា ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ការ​ប្រគល់​​មូលដ្ឋាន​ទ័ព​ចុង​ក្រោយ និង​ធំ​ជាង​គេ​ក្នុង​ចំណោម​មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក​ចំនួន​៧​ Bagram ភាគ​ខាង​ជើង​ Kabul ទៅ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​វិញ។

អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណលោក John Kirby គូស​បញ្ជាក់​ថា ដៃ​គូ​សម្ព័ន្ធមិត្ត​អាមេរិក និង​ណាតូនឹង​បន្ត​គាំទ្រកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយតាលីបង់ បើ​ទោះ​មិន​មានកងទ័ព​ចម្រុះ​នៅ​សមរភូមិ​ក៏​ដោយ។

លោក​ថា ៖«យើង​នៅ​មាន​សិទ្ធិ​ជួយ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​នៅ​តាម​សមរភូមិ ប្រសិន​បើ​ពួក​គេ​ត្រូវ​ការ»។

តាលីបង់​កើន​ឡើង​នៅ​ភាគ​ខាង​ជើង​ប្រទេស

កង​ទ័ព និង​កង​ជីវពល​គាំទ្រ​រដ្ឋាភិបាល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​​​ភាគ​ខាង​ជើងខេត្ត​ Takhar និង​ Badakhshan ដែល​ជា​តំបន់​ពួក​តាលីបង់​កាន់​កាប់​ភាគ​ច្រើន​។

មន្ត្រី​ការពារ​ជាតិ​អាហ្វហ្គានីស្ថានបាន​និយាយ​ថា ពួក​គេ​មាន​បំណង​ផ្តោត​ការ​ធានា​​ទីក្រុង​ធំ​ៗ ផ្លូវ និង​ព្រំ​ប្រទល់​ទីប្រជុំ​ជន​ដែល​ប្រឈម​នឹង​ពួក​តាលីបង់។

ប៉ុន្តែ​ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាង​ជើង​បាន​បង្ខំ​ឲ្យ​ទី​ក្រុង​មូស្គូ​បិទ​ស្ថានកុងស៊ុល​នៅ​ទី​ក្រុង Mazar-i-Sharif ជិត​ព្រំ​ដែន​ជា​មួយ​ប្រទេសអ៊ូសបេគីស្ថាន៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម