Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី ស្នើប្រជាជនចាក់វ៉ាក់សាំងការពារកូវីដ ទាំងដែលខ្លួនកំពុងជាប់ឃុំ

បានផុស

នៅ

មេដឹកនាំដែលជាប់ឃុំឃាំងរបស់មីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី បានស្នើឲ្យប្រជាជនចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេធាវីរបស់លោកស្រីបាននិយាយទៅកាន់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីលោកស្រី អ៊ុងសាន ស៊ូជី បានចូលរួមក្នុងសវនាការរបស់តុលាការ នៅរដ្ឋធានីណៃពិដោកាលពីថ្ងៃអង្គារ ។ លោកស្រីកំពុងប្រឈមនឹងការចោទប្រកាន់ជាច្រើន រួមទាំងការនាំចូលវិទ្យុទាក់ទងដោយខុសច្បាប់ ។

ដោយដកស្រង់សម្តីរបស់លោកស្រី អ៊ុងសាន ស៊ូជី មេធាវីរបស់លោកស្រីបាននិយាយថា ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសគឺកំពុងធ្ងន់ធ្ងរជាងមុន ខណៈលោកស្រីបានប្រាប់មេធាវីថា លោកស្រីបានចាក់វ៉ាក់សាំងរួចហើយ ។

ចំនួនករណីឆ្លងថ្មីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ក្នុងរយៈពេល ៣ ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃអង្គារ ។

ប៉ុន្តែយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ ត្រូវបានពន្យារពេល ដោយសារយុទ្ធនាការមិនគោរពច្បាប់ស៊ីវិល ក្នុងចំណោមបុគ្គលិកពេទ្យ ដែលបង្កឡើងដោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ខណៈប្រជាជនក៏បានបដិសេធចំពោះការចាក់វ៉ាក់សាំងផងដែរ ដោយលើកហេតុផលថាស្ថិតក្រោមការគ្រប់គ្រងរបស់យោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មីយ៉ាន់ម៉ា រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ខ្ពស់បំផុតក្នុងកំណត់ត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ៩ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១២ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១២ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម