Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្របញ្ជាក់ច្បាស់ៗថា កូវីដ មានប្រភពដើមនៅក្នុងធម្មជាតិ មិនមែនចេញពីមន្ទីរពិសោធន៍នោះទេ

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រមួយក្រុមបានសរសេរបោះពុម្ភផ្សាយ នៅក្នុងទស្សនាវដ្តី Lancet ថា វីរុស SARS-CoV-2 ទំនងជាមានប្រភពដើមនៅក្នុងធម្មជាតិ ហើយមិនមែនកើតចេញពីមន្ទីរពិសោធន៍នោះទេ ដោយផ្អែកលើការវិភាគហ្សែនដំបូងនៃវីរុសថ្មី និងភស្តុតាងដែលបានបង្កើតឡើងយ៉ាងល្អពីជំងឺឆ្លងថ្មីៗ រួមទាំងជំងឺកូវីដ ១៩ ជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដែលបានបោះពុម្ពផ្សាយនេះ គឺជាការចងក្រងដោយអ្នកជីវវិទ្យា អ្នកបរិស្ថានវិទ្យា អ្នកជំនាញខាងរោគឆ្លង គ្រូពេទ្យជំនាញសុខភាពសាធារណៈ និងពេទ្យសត្វមកពីជុំវិញពិភពលោក ។

របាយការណ៍នោះបានបន្ថែមថា “មិនមានភស្តុតាងវិទ្យាសាស្ត្រណាមួយ គាំទ្រទ្រឹស្តីដែលថាជំងឺកូវីដ ១៩ បានលេចចេញពីមន្ទីរពិសោធន៍ចិននោះទេ ហើយការសិក្សាថ្មីៗបន្ថែមទៀតបង្ហាញថា វីរុសមានការវិវត្តនៅក្នុងធម្មជាតិ” ។

របាយការណ៍នោះពន្យល់ថា “ការប្រមូលព័ត៌មានវិទ្យាសាស្ត្រដោយយកចិត្តទុកដាក់ និងមានតម្លាភាព គឺចាំបាច់ដើម្បីស្វែងយល់ពីវិធី ដែលវីរុសនេះបានរាលដាល និងបង្កើតយុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ នៃជំងឺកូវីដ ១៩ ដែលកំពុងកើតមាន មិនថាវាកើតឡើងជាលក្ខណៈធម្មជាតិ ឬតាមផ្លូវណានោះទេ យើងត្រូវតែការពាររោគរាតត្បាតនាពេលអនាគត” ។

របាយការណ៍បញ្ជាក់ថា “ដើម្បីសម្រេចបាននូវគោលបំណងនេះ យើងលើកទឹកចិត្តដល់អង្គការសុខភាពពិភពលោក (WHO) និងដៃគូវិទ្យាសាស្ត្រនៅទូទាំងពិភពលោក ឲ្យធ្វើចលនាយ៉ាងឆាប់រហ័សដើម្បីបន្ត និងពង្រីកការស៊ើបអង្កេតដំបូងរបស់ពួកគេ ជាមួយអ្នកជំនាញនៅក្នុងប្រទេសចិន និងរដ្ឋាភិបាលចិន” ។

របាយការណ៍នេះក៏គាំទ្រផងដែរ ដល់ការអំពាវនាវរបស់មេដឹកនាំក្រុមប្រទេស G7 ឲ្យមានការសិក្សាពីប្រភពដើមនៃជំងឺកូវីដ ១៩ ដំណាក់កាលទី ២ ដែលត្រូវបានរៀបចំឡើងដោយ WHO ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ នៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ ជាង ១៨៥ លានករណី និងមានអ្នកស្លាប់ជាង ៤ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ទីបំផុត WHO ណែនាំឲ្យប្រើប្រាស់ថ្នាំរលាកសន្លាក់មួយប្រភេទ ព្យាបាលអ្នកជំងឺកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម