Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី រកឃើញថា ការចាក់វ៉ាក់សាំងគ្រប់ដូស មានប្រសិទ្ធភាពគាប់ប្រសើរ ប្រឆាំងវីរុសបំប្លែងខ្លួន Delta

បានផុស

នៅ

ការសិក្សាមួយនៅប្រទេសសិង្ហបុរីបានរកឃើញថា វ៉ាក់សាំងកូវីដ បានផ្តល់នូវការការពារ ៦៩ភាគរយប្រឆាំងនឹងការឆ្លងវីរុសបំប្លែងខ្លួន Delta។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល Ong Ye Kung នៅថ្ងៃពុធនេះ។

ដោយដកស្រង់ការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លង (NCID) និងក្រសួងសុខាភិបាល (MOH) លោកបាននិយាយថា ទិន្នន័យបានបង្ហាញថា ក៏មានការការពារប្រឆាំងនឹងការចេញរោគសញ្ញា ចន្លោះពី ៨០ ទៅ ៩០ ភាគរយផងដែរ ប្រសិនបើចាក់វ៉ាក់សាំងរួច។

លោកបានបន្ថែមថា “ប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ, តម្រូវការដាក់អុកស៊ីសែនបន្ថែម, ការបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ឬ ការស្លាប់គឺមាន ៩៣ភាគរយ”។

ទោះបីជាយ៉ាងណាក៏ដោយ សិង្ហបុរី មិនបានបង្ហាញប្រភេទវ៉ាក់សាំង នៅក្នុងការសិក្សារបស់ខ្លួននោះទេ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរីលោក Ong Ye Kung

ថ្មីៗនេះ NCID និង MOH បានបញ្ចប់ការសិក្សាលើគ្រួសារប្រហែល ១,០០០ គ្រួសារដែលឆ្លងជំងឺកូវីដ-១៩ នៅចន្លោះខែកញ្ញាឆ្នាំ ២០២០ ដល់ចុងខែឧសភាឆ្នាំនេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា ការរកឃើញទាំងនេះ នឹងត្រូវបានដាក់ជូនសម្រាប់ការបោះពុម្ពផ្សាយជាអន្តរជាតិ ហើយវាគឺជាការចូលរួមចំណែករបស់ប្រទេសសិង្ហបុរីក្នុងការយល់ដឹងអំពីវីរុសបំប្លែងខ្លួន Delta និងវ៉ាក់សាំង។

លោក Ong លើកឡើងថា ក្នុងចំណោមករណីក្នុងសហគមន៍ដែលត្រូវបានរាយការណ៍ចាប់តាំងពីថ្ងៃទី១១ខែមេសាឆ្នាំនេះមក មានតែ១ភាគរយប៉ុណ្ណោះនៃអ្នកចាក់វ៉ាក់សាំងដែលត្រូវការអុកស៊ីសែន ហើយគ្មានអ្នកណាម្នាក់ត្រូវបានបញ្ជូនចូលក្នុងបន្ទប់ ICU ឡើយ។

ប្រហែល ២ ភាគ ៣ នៃប្រជាជនសិង្ហបុរីបានទទួលវ៉ាក់សាំងដូសទីមួយ។ យ៉ាងហោចណាស់ ពាក់កណ្តាលនៃចំនួនប្រជាជននេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ការចាក់វ៉ាក់សាំងនៅត្រឹមចុងខែកក្កដា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ដំណឹងថ្មី! ទីបំផុត WHO ណែនាំឲ្យប្រើប្រាស់ថ្នាំរលាកសន្លាក់មួយប្រភេទ ព្យាបាលអ្នកជំងឺកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ២៦ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៣០ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៤៦ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៥៦ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម