ព័ត៌មានអន្ដរជាតិ
នារីក្លាហានអាហ្វហ្គានីស្ថានកាន់អាវុធចេញមុខប្រឆាំងនឹងតាលីបង់
ស្ត្រីប្រដាប់ដោយអាវុធរាប់រយនាក់នៅភាគខាងជើង និងកណ្តាលប្រទេសអាហ្វហ្គានីស្ថានបានដើរក្បួនតាមផ្លូវជាច្រើន និងបានចែករំលែករូបភាពរបស់ពួកគេនៅលើបណ្តាញទំនាក់ទំនងសង្គមដើម្បីជាការបង្ហាញពីការតស៊ូប្រឆាំងនឹងក្រុមតាលីបង់ដែលកំពុងកើនឡើងពីការកាន់កាប់តំបន់ជាច្រើន។
ការបង្ហាញក្បួនមួយក្នុងចំណោមការបង្ហាញក្បួនជាច្រើនគឺនៅភាគកណ្តាលខេត្ត Ghor ដែលមានស្ត្រីរាប់រយនាក់កាលពីចុងសប្តាហ៍កន្លងទៅនេះដោយអ្នកខ្លះលើកអាវុធគ្រវី និងមានស្រែកច្រៀងជាពាក្យស្លោកប្រឆាំងនឹងតាលីបង់។
ពួកគេទំនងជាមិនចេញទៅកាន់សមរភូមិជូរមុខទេ ពីព្រោះពួកគេជាអ្នកអភិរក្ស គាំទ្រ និងខ្វះបទពិសោធ។ ប៉ុន្តែការបង្ហាញជាសាធារណៈបែបនេះ ដែលចំពេលមានការគំរាមកំហែងជាអាសន្នពីក្រុមសកម្មប្រយុទ្ធ គឺជាការរំលឹកដល់ស្ត្រីជាច្រើនដែលភ័យខ្លាចអំពីការគ្រប់គ្រងរបស់តាលីទៅលើពួកគេ និងក្រុមគ្រួសារ។
ស្ត្រីឈ្មោះ Halima Parastish ប្រធានក្រុមប្រឹក្សាស្ត្រីនៅខេត្ត Ghor និងជាអ្នកចូលរួមដើរក្បួនម្នាក់បាននិយាយថា ៖«មានស្ត្រីខ្លះគ្រាន់តែចង់ជំរុញទឹកចិត្តដល់កម្លាំងសន្តិសុខ គ្រាន់តែជានិម្មិតរូប ប៉ុន្តែមានស្ត្រីជាច្រើនបានត្រៀមខ្លួនហើយដើម្បីទៅកាន់សមរភូមិ»។
អ្នកស្រីបន្តថា ៖«ក្នុងនោះមានខ្ញុំម្នាក់ដែរ។ ខ្ញុំនិងស្ត្រីជាច្រើនទៀតបានប្រាប់លោកអភិបាលខេត្តកាលពីមួយខែមុនថា យើងត្រៀមខ្លួនទៅប្រយុទ្ធរួចហើយ»។
ពួកតាលីបង់បានកំពុងក្តោបក្តាប់ និងកាន់កាប់ស្ទើរទូទាំងតំបន់ជនបទអាហ្វហ្គានីស្ថាន ក្នុងនោះបានដណ្តើមកាន់កាប់ស្រុកជាច្រើនដូចជាភាគខាងជើងខេត្ត Badakhshan ដែលកាលពី២០ឆ្នាំមុនជាសមរភូមិជួរមុខដ៏រឹងមាំប្រឆាំងនឹងតាលីបង់។
សកម្មជន និងអ្នកស្រុកនៅតំបន់ទាំងនោះបាននិយាយថា នៅតំបន់គ្រប់គ្រងជាច្រើន តាលីបង់បានរឹតត្បិតលើស្ត្រីភេទក្នុងការសិក្សា ចលនាប្រជាធិបតេយ្យ និងការស្លៀកពាក់ជាដើម។
នៅខេត្ត Baghlan ស្ត្រីម្នាក់ឈ្មោះ Bibi Aisha Habibi បានក្លាយជាមេទ័ពស្ត្រីតែម្នាក់គត់របស់ប្រទេសដែលប្រឆាំងនឹងការឈ្លានពានរបស់ស៊ូវៀត និងសង្គ្រាមស៊ីវិល។ នាងត្រូវបានគេស្គាល់ថាជាមេបញ្ជាការ Kaftar ឬ Pigeon។
នៅភាគខាងជើងខេត្ត Balkh ស្ត្រីឈ្មោះ Salima Mazari អាយុ៣៩ឆ្នាំថ្មីៗនេះបានចេញទៅប្រយុទ្ធនៅសមរភូមិជួរមុខនៅស្រុក Charkint ដែលនាងមានតួនាទីជាអភិបាលស្រុក។
ក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅនេះ ស្ត្រីភេទបានចូលរួមជាមួយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានមានទាំងចូលរួមលំហាត់ជាអ្នកបើកឧទ្ធម្ភាគចក្រ បើទោះជាពួកគាត់ប្រឈមនឹងការរើសអើង និងបៀតបៀនពីក្រុមការងារក៏ដោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៧ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore