Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដនៅ បាងកក ធ្ងន់ធ្ងរពេក! ថៃ នឹងប្រែព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ធ្វើជាមន្ទីរពេទ្យ

បានផុស

នៅ

ប្រទេសថៃគ្រោងនឹងប្រែស្ថានីយមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់នៅទីក្រុងបាងកក ទៅជាមន្ទីរពេទ្យ ខណៈករណីឆ្លងជំងឺកូវីដ ១៩ បង្ហាញសញ្ញាធូរស្បើយតិចតួចបំផុត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីល្ងាចថ្ងៃពុធ បានឲ្យដឹងថា ក្រុមហ៊ុន Airports of Thailand Pcl ដែលជាប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ត្រូវបានគេស្នើសុំឲ្យផ្លាស់ប្តូរស្ថានីយដែលទើបសាងសង់ថ្មី ទៅជាកន្លែងសម្រាប់ធ្វើជាបន្ទប់សង្គ្រោះបន្ទាប់ (ICU) បន្ទប់ព្យាបាល និងសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាស្រាល និងមធ្យម ហើយត្រៀមនឹងផ្តល់ជូនគ្រែអ្នកជំងឺយ៉ាងតិច ៥,០០០ គ្រែ ។

លោក Kumnuan Ungchusak អ្នកជំនាញផ្នែករោគរាតត្បាត និងជាទីប្រឹក្សាក្រសួងសុខាភិបាលថៃ បាននិយាយនៅក្នុងសិក្ខាសាលាមួយកាលពីសប្តាហ៍មុនថា អគារសុខាភិបាលពេញអស់ហើយ ហើយការស្លាប់អាចកើនឡើងទ្វេដងនៅខែសីហា ប្រសិនបើការផ្ទុះឡើងនេះមិនមានសញ្ញាធូរស្បើយ ខណៈករណីភាគច្រើនបានកើតឡើងនៅទីក្រុងបាងកក ដែលនៅតែបន្តរាយការណ៍អំពីការឆ្លង និងការស្លាប់ច្រើនបំផុតក្នុងមួយថ្ងៃៗ ។

ចំណែកលោកស្រី Apisamai Srirangsan អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) បាននិយាយនៅក្នុងសន្និសីទមួយថា ការឆ្លងរាលដាលនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលត្រូវបានគេរំពឹងថានឹងវាកលុកខ្លាំងក្លានៅដើមខែសីហា កំពុងរារាំងដល់កិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការផ្ទុះឡើងថ្មីនេះ ។

CCSA បានព្រមានថា ចំនួនមធ្យមនៃករណីឆ្លងកូវីដប្រចាំថ្ងៃ នឹងកើនឡើងទ្វេដងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ពោលអាចឈានដល់ ១ ម៉ឺនករណី ។

បច្ចុប្បន្ន ករណីឆ្លង និងការស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ ១៩ របស់ថៃបានបង្កើតកំណត់ត្រាថ្មីក្នុងខែនេះ ខណៈករណីឆ្លងកាន់តែធ្ងន់ធ្ងរ ដោយសារការរីករាលដាលយ៉ាងឆាប់រហ័ស នៃវីរុសបំប្លែងខ្លួនឥណ្ឌា ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៣០ ម៉ឺនករណី និងមានអ្នកស្លាប់ចំនួន ២,៣៨៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg

ចុចអាន ៖ បើកមិនទាន់បានប៉ុន្មានផង ភូកេត រកឃើញភ្ញៀវទេសចរ ឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម