Connect with us

ព័ត៌មានអន្ដរជាតិ

ជោគជ័យជាមួយវ៉ាក់សាំង! អង់គ្លេស នឹងលែងតម្រូវឲ្យពាក់ម៉ាស់ និងអនុវត្តវិធានការគម្លាតសង្គម

បានផុស

នៅ

លោកនាយករដ្ឋមន្រ្តី Boris Johnson បានបញ្ជាក់ថា ក្នុងផែនការរាំងខ្ទប់កូវីដដំណាក់កាលចុងក្រោយរបស់ប្រទេសអង់គ្លេស ការពាក់ម៉ាស់ នឹងលែង តម្រូវដោយច្បាប់ទៀតហើយ ហើយវិធានការគម្លាតសង្គម នឹងត្រូវបានលុបចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បម្រាមជួបជុំមនុស្ស៦នាក់នៅខាងក្នុងផ្ទះឯកជន នឹងត្រូវដកចេញ ហើយសេចក្តីណែនាំធ្វើការពីផ្ទះ ត្រូវបានលុបចោល ខណៈការរឹតបន្តឹងលើជីវិតប្រចាំថ្ងៃរយៈពេល ១៦ ខែ បានឈានដល់ទីបញ្ចប់។

លោកនាយករដ្ឋមន្រ្តីបាននិយាយថា លោករំពឹងថា វិធានការចុងក្រោយ នឹងដំណើរការដូចការគ្រោងទុកនៅថ្ងៃទី ១៩ ខែកក្កដា។

លោក Johnson បានប្រាប់សន្និសីទកាសែតនៅវិមាន Downing Street ថា វិធានការនេះនឹងត្រូវបានបញ្ជាក់នៅថ្ងៃទី ១២ ខែកក្កដា បន្ទាប់ពីការពិនិត្យឡើងវិញនូវទិន្នន័យចុងក្រោយ។ ការធ្វើបច្ចុប្បន្នភាពលើការចូលរៀន ការធ្វើដំណើរនិងការធ្វើចត្តាឡីស័ក នឹងធ្វើឡើងនៅថ្ងៃជាបន្តបន្ទាប់។

យ៉ាងណាក្តី លោកបាននិយាយថា ទោះបីជាមានការដកចេញនូវលក្ខន្តិកៈច្បាប់ក្នុងការពាក់ម៉ាស់ក៏ដោយ ក៏លោកនៅតែបន្តពាក់ម៉ាស់ក្នុងកន្លែងដែលមានមនុស្សច្រើនកកកុញ។

លោក Johnson បន្តថា សមត្ថភាពក្នុងការបញ្ចប់ការរឹតត្បិតតាមច្បាប់ភាគច្រើននៅក្នុងប្រទេសអង់គ្លេស គឺដោយសារតែភាពជោគជ័យនៃការចាក់វ៉ាក់សាំង។

ប៉ុន្តែលោកបានព្រមានថា ករណីឆ្លងត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៥ ម៉ឺននាក់ក្នុងមួយថ្ងៃនៅត្រឹមចុងខែនេះ ដោយសារតែវីរុសបំប្លែងខ្លួន Delta៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អង់គ្លេស នឹងបរិច្ចាគវ៉ាក់សាំងកូវីដ បង្គ្រប់ឲ្យបាន ១០០ លានដូស ដល់ប្រទេសដទៃ នៅឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម