Connect with us

ព័ត៌មានអន្ដរជាតិ

ចិនព្រមានខ្លាំងៗ “ជប៉ុន កំពុងជីកផ្នូរកប់ខ្លួនឯង”

បានផុស

នៅ

ទីក្រុងប៉េកាំងបានព្រមានថា ប្រទេសជប៉ុន កំពុងជីកផ្នូរកប់ខ្លួនឯង ដោយសារតែការអះអាង ការពារកោះតៃវ៉ាន់ រួមជាមួយសហរដ្ឋអាមេរិក។

យោងតាមការដកស្រង់អត្ថបទរបស់កាសែត Global Times បានបង្ហាញថា ប្រទេសនេះគ្មានអំណាចប្រឆាំងនឹងយោធាចិននោះទេ ហើយនឹងមិនដែលប្រយុទ្ធដើម្បីកោះតៃវ៉ាន់ ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិកបានដែរ។

អត្ថបទនោះបានបន្ថែមការអះអាងថា ជប៉ុននឹងក្លាយជាគោលដៅស្របច្បាប់ ហើយប្រឈមនឹងការសងសឹកប្រសិនបើយោធារបស់ខ្លួនឆ្លងកាត់ “ខ្សែបន្ទាត់ក្រហម” របស់ចិន។

ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីជប៉ុន ប្តេជ្ញាចូលរួមជាមួយអាមេរិក ក្នុងការការពារកោះតៃវ៉ាន់ប្រសិនបើកោះនេះ ត្រូវបានឈ្លានពានដោយប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីជប៉ុនលោក Taro Aso បាននិយាយកាលពីថ្ងៃចន្ទថា ព្រឹត្តិការណ៍បែបនេះនៅកោះតៃវ៉ាន់ អាចបង្កជាការគំរាមកំហែងដល់ទីក្រុងអូគីណាវ៉ារបស់ប្រទេសជប៉ុន។

ឧបនាយករដ្ឋមន្ត្រីជប៉ុនលោក Taro Aso

លោកនិយាយថា “ប្រសិនបើបញ្ហាធំមួយបានកើតឡើងនៅក្នុងកោះតៃវ៉ាន់ វាអាចទាក់ទងនឹងស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិតសម្រាប់ប្រទេស ជប៉ុន។ យើងត្រូវគិតឲ្យបានច្បាស់ថា កោះអូគីណាវ៉ា អាចជាគោលដៅបន្ទាប់”។

ការអត្ថាធិប្បាយរបស់លោក Aso បានធ្វើឲ្យទីក្រុងប៉េកាំង ខឹងសម្បាយ៉ាងខ្លាំង។

French MPs demand answers from China over 'fake' Covid-19 criticism
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ការកត់សម្គាល់របស់លោក Aso បានធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋាននយោបាយនៃទំនាក់ទំនងចិន – ជប៉ុន ហើយថា ចិនសូមប្រឆាំងយ៉ាងដាច់អហង្ការ។

លោកនិយាយថា “គ្មាននរណាម្នាក់ អាចមើលស្រាលចំពោះការតាំងចិត្តយ៉ាងមោះមុត ឆន្ទៈដ៏រឹងមាំ និងសមត្ថភាពដ៏ខ្លាំងសម្បើមរបស់ប្រជាជនចិនដើម្បីការពារអធិបតេយ្យភាពជាតិបានឡើយ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ សន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយ សម្រេចបានលទ្ធផល៣ ចំណុចសំខាន់ៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម