Connect with us

ព័ត៌មានអន្ដរជាតិ

គ្រួសារ​រង​គ្រោះ​កូវីដ​​​នៅ​អ៉ីតាលី​ប្តឹងរដ្ឋាភិបាល​ទារសំណងសរុប​១២២លានដុល្លារ

បានផុស

នៅ

ពាក្យបណ្តឹង​​របស់​ជន​រង​គ្រោះ​​ដោយ​កូវីដ-១៩​ជាង​៥០០​គ្រួសារបាន​​​ទារ​សំណង​ជា​ប្រាក់​សរុប​ប្រមាណ​១២២​​លាន​ដុល្លារ​អាមេរិក​ពី​រដ្ឋាភិបាល​អ៉ីតាលី​បាន​ទៅ​ដល់​ដៃ​តុលាការ​ហើយ ខណៈវា​បាន​ក្លាយ​ជា​​សវនាការលើក​ទី​១ក្នុង​ប្រទេស​ដែល​ផ្ទុះ​កូវីដ​ខ្លាំង​នៅអឺរ៉ុប។

ក្រុម​មេធាវី​តំណាង​ឲ្យ​គ្រួសារ​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​រួម​គ្នា​ដែល​មាន​ជាង​២០០០​ទំព័រ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​មាន​ភ្ជាប់​សក្ខីកម្មរាប់​រយ​ និង​ភស្តុតាង​នៃ​ការ​ធ្វេស​ប្រហែស​​របស់​អាជ្ញាធរ​អ៉ីតាលី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​ការ​បង្ក​ឲ្យ​មាន​មនុស្ស​រាប់​ពាន់​នាក់​បានស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Consuelo Locati តំណាង​ផ្លូវ​ច្បាប់​របស់​ក្រុម​គ្រួសារ​រង​គ្រោះ​បាន​និយាយ​ថា ៖«អ៉ីតាលីចេញ​វិធានការ​ទប់​ស្កាត់​កូវីដ-១៩​យឹត។ នៅ​ពេលពួក​គេ​ដាក់​ចេញ​ វិធានការ​ទាំង​នោះ​មិន​គ្រប់​គ្រាន់​ទៅ​ហើយ»។

នៅពេល​គ្រា​​អាសន្ន​សុខភាព​បាន​វាយ​លុក​ខ្លាំង​ ​អ៉ីតាលី​បាន​ដាក់​ចេញ​វិធានការ​ហួសសម័យ​ និង​មិន​គ្រប់​គ្រាន់​ដែលមិន​បាន​បញ្ជាក់​ពី​សេណារីយ៉ូ និង​ការ​សន្មត់​ផែន​ការ។ អាជ្ញាធរ​អ៉ីតាលី​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បរាជ័យ​​ក្នុង​​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​វិធានការ​នៅ​ពេល​អង្គការ​សុខភាព​ពិភព​លោក និង​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ឆ្លង​អឺរ៉ុប​បាន​ចេញ​សេចក្តីណែនាំ​ថ្មី។

យោង​តាម​របាយការណ៍​ដែល​ចង​ក្រង​មាន​៦៥​ទំព័រ​ដោយ​ឧត្តមសេនីយ៍​យោធា​ចូល​និវត្តន៍​ លោក Pier Paolo Lunelli បាន​បង្ហាញ​ថា មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់​ដោយ​សារ​តែ​កង្វះ​វិធានការ​ទប់​ស្កាត់កូវីដ-១៩​។

លោក Locati បាន​និយាយ​ថា ៖«ផែន​ការ និង​យុទ្ធសាស្ត្រ​ទប់​ស្កាត់​កូវីដ-១៩​ត្រូវ​បានដាក់​ចេញ​ដើម្បី​បញ្ឈប់​ការរាល​ដាល​​ឆ្លងកូវីដ-១៩​​គឺ​មិន​គិតគូ​ពី​កង្វះ​រចនា​សម្ព័ន្ធរបស់​មន្ទីរ​ពេទ្យ និង​ប្រព័ន្ធសុខាភិបាល​អ៉ីតាលី​ឡើយ»។

លោក​បន្ត​ថា ៖«បណ្តឹង​​រដ្ឋប្បវេណី​នេះចោទ​ជា​បញ្ហា​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​នយោបាយ និង​ស្ថាប័ន ព្រម​ទាំងស្នើ​ឲ្យ​ពួក​គេ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាពល​រដ្ឋ​ដែល​ត្រូវ​ការពារ​ និង​សិទ្ធិ​របស់​ពួក​គេ​​ត្រូវ​បាន​រំលោភ​បំពាន ដែល​ទាំង​ពីរនេះ​ជា​សិទ្ធិ​សុខភាព និង​សិទ្ធិរស​រាន​មាន​ជីវិត»។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បង្ហាញ​ថា ការទារ​សំណង​​​ជា​មធ្យម​គឺ​​​ម្នាក់​ៗទទួល ៣០៦ ៦៣០​ ​ដុល្លារ​អាមេរិក​ដែល​សរុប​ប្រមាណ​១២២​លាន​ដុល្លារ​អាមេរិក។

​អ៉ីតាលី​ជាប្រទេស​នៅ​លោក​ខាង​លិច​ទី​១​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​កូវីដ-១៩​​ខ្លាំង​ដែល​មនុស្ស​ជិត​៧០ ០០០​នាក់​បាន​សម្លាប់​ចាប់​តាំពី​ផ្ទុះ​កាល​ពី​ខែ​កុម្ភៈ ដែល​ជា​តួលេខស្លាប់​​ខ្ពស់​ជាង​គេ​បំផុត​នៅអឺរ៉ុប និង​ឈរ​លេខ​៥​ក្នុង​ពិភព​លោក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម