Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីល ភ័យខ្លាចរលកទី២ក្រោយពេលការឆ្លងកូវីដកើនលើស៦លានករណី

បានផុស

នៅ

ក្រសួងសុខាភិបាលបាននិយាយថា កាលពីថ្ងៃសុក្រ ប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងកូវីដលើស៦លានករណីខណៈប្រទេសផ្ទុះកូវីដអាក្រក់បំផុតលំដាប់ទី៣លើពិភពលោកមួយនេះចាប់ផ្តើមផ្ទុះការរាតត្បាតជាថ្មីស្របពេលមានការភ័យខ្លាចថា រលកទី២កំពុងកើតឡើង។

ប្រជាជាតិអាមេរិកខាងត្បូងមួយនេះបានចូលរួមជាមួយសហរដ្ឋអាមេរិកនិងឥណ្ឌាក្នុងនាមជាប្រទេសដែលមានករណីឆ្លងលើស៦លានករណី។ ជាមួយនឹងចំនួនអ្នកស្លាប់ជិត១៧០,០០០នាក់ ប្រេស៊ីលជាប្រទេសមានចំនួនអ្នកស្លាប់ខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា បន្ទាប់ពីការធ្លាក់ចុះរយៈពេល៣ខែចាប់តាំងពីការឡើងដល់កម្រិតកំពូលនៅចុងខែកក្កដា ការឆ្លងបានកើនឡើងជាថ្មីម្តងទៀត។

ករណីឆ្លងកូវីដដែលត្រូវបានបញ្ជាក់ក្នុងប្រទេសនេះគឺមានចំនួន៦,០២០,១៦៤ករណីខណៈអ្នកស្លាប់មាន១៦៨,៦៦២នាក់។

វេជ្ជបណ្ឌិត Roberto Medronho នៅសាកលវិទ្យាល័យ Federal University of Rio de Janeiro (UFRJ) បាននិយាយថា “ឥឡូវនេះ យើងកំពុងប្រឈមនឹងរលកទី២ទាំងរលកទី១មិនទាន់បញ្ចប់”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម