Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមួយរបស់ឥណ្ឌា ប្រកាសអាសន្ន បន្ទាប់ពីផ្ទុះជំងឺឆ្លងតាមសត្វមូស

បានផុស

នៅ

អាជ្ញាធរសុខាភិបាលរដ្ឋ Kerala របស់ប្រទេសឥណ្ឌា បានប្រកាសអាសន្ននៅក្នុងស្រុកទាំងអស់ បន្ទាប់ពីបានរាយការណ៍អំពីករណីដំបូងនៃវីរុស Zika។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរដ្ឋ Kerala លោកស្រី Veena George បានបញ្ជាក់ពីករណីទីមួយ ​ហើ​យបាននិយាយថា មានការសង្ស័យថា កំពុងមានការឆ្លងចំនួន ១៣ ករណីផ្សេងទៀត។

ប្រទេសឥណ្ឌា ក៏ធ្លាប់រាយការណ៍អំពីការផ្ទុះជំងឺ Zika នៅរដ្ឋភាគខាងលិច Gujarat ផងដែរក្នុងឆ្នាំ ២០១៦-២០១៧។

វីរុសដែលចម្លងតាមសត្វមូសខ្លាមួយនេះ ត្រូវបានគេផ្សារភ្ជាប់ទៅនឹងជំងឺធ្វើឲ្យខួរក្បាលកុមាររួញតូច និងជំងឺភាពស៊ាំដ៏កម្រមួយ ដែលត្រូវបានគេហៅថារោគសញ្ញា Guillain-Barre។

ទោះបីជាវីរុសនេះ ភាគច្រើនត្រូវបានចម្លងតាមសត្វមូសក៏ដោយ ប៉ុន្តែវាក៏អាចចម្លងតាមផ្លូវភេទបានដែរ។

លោកស្រី George បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំបូងគេដែលត្រូវបានរកឃើញមានផ្ទុកវីរុសនេះ គឺជាស្ត្រីមានផ្ទៃពោះអាយុ ២៤ ឆ្នាំ នៅទីក្រុងមួយដែលមានព្រំប្រទល់ជាប់នឹងរដ្ឋ Tamil Nadu។

នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃទី ២៨ ខែមិថុនា​ ដោយមានអាការគ្រុនក្តៅ ឈឺក្បាលនិងឡើងកន្ទួលហើយនាង បានសម្រាលកូនកាលពីថ្ងៃពុធ។

លោកស្រី George បន្តថា “ស្ថានភាពរបស់នាងមិនអីទេ។ នាងសម្រាលកូនបានដោយធម្មតា។ នាងមិនមានប្រវត្តិធ្វើដំណើរទៅក្រៅរដ្ឋឡើយ”។

គួរបញ្ជាក់ថា វីរុស Zika ត្រូវបានគេរកឃើញដំបូងនៅលើសត្វស្វាក្នុងឆ្នាំ១៩៤៧ និងលើមនុស្សក្នុងឆ្នាំ១៩៥២ នៅប្រទេស អ៊ូហ្គង់ដា នៃទ្វីបអាហ្វ្រិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កូវីដទើបធូរស្បើយបានបន្តិច! ឥណ្ឌា អនុញ្ញាតឲ្យរៀបចំពិធីបុណ្យ ជួបជុំទ្រង់ទ្រាយធំមួយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម