Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ាន​កំពុង​ប្រឈម​កូវីដ​ដ៏អាក្រក់​ ខណៈ​វីរុស​ Delta រាត​ត្បាត​ខ្លាំង

បានផុស

នៅ

បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​មាន​លក្ខណៈ​ប្រសើរ​ពី​វិបត្តិ​កូវីដ-១៩​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​​ចូល​ឆ្នាំ​២០២១​នេះ​រង​ទុក្ខ​ខ្លាំង​​ទាំង​ករណី​ឆ្លង និង​មរណភាព​បាន​ជាប់​កំណត់​ត្រា ខណៈ​ការ​ចាក់​វ៉ាក់សាំង​​នៅ​មាន​កម្រិត ហើយវីរុស​បំប្លែង​ខ្លួនដែល​ឆ្លង​លឿន​ Delta កំពុង​វាយ​លុក​ខ្លាំង។

ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​​រង​គ្រោះ​ធ្ងន់​ធ្ងរ​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់អាស៊ាន​​កាល​ពី​ថ្ងៃ​ព្រហស្សតិ៍ ទី​៨ ខែ​កក្កដា​ មាន​ករណី​ឆ្លង​កូវីដ​ថ្មី​ចំនួន ៣៨ ៣៩១​នាក់ ដែលចំនួន​នេះ​ខ្ពស់​ជាង​៦​ដង​ទៅ​នឹង​ចំនួន​កាល​ពី​ដើម​ខែ និង​មួយ​សប្តាហ៍​នៅ​ពេល​តួលេខ​ស្លាប់​ប្រចាំ​ថ្ងៃ​កើន​ឡើង​ទ្វេ​ដង​តាំង​ពី​ការ​ចាប់​ផ្តើម​ខែ​កក្កដា។

មន្ទីរ​ពេទ្យ​នៅឥណ្ឌូណេស៊ី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរ​ពេទ្យ​នៅ​កោះ​ដែល​មាន​ប្រជា​ជន​ច្រើន​បំផុត Java កំពុងញាប់​ដៃ​ជើង​ដើម្បី​ត្រៀម​មន្ទីរ​ពេទ្យ បរិក្ខា គ្រែ និង​អ៊ុក​ស៊ីសែន​​ ដែល​មាន​កម្រិត​ខណៈ​អ្នក​ជំងឺ​កើន​ឡើង​ជា​លំដាប់ ហើយ​ទី​កន្លែង​បញ្ចុះ​សព៤​ក្នុង​ចំណោម​៥​​នៅ​ទី​ក្រុង​ហ្សាការតា​អស់​កន្លែង​ហើយ។

ករណី​ស្លាប់​ជាប់​កំណត់​ត្រា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ម្សិល​មិញ​នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​ថៃ ដែល​អាជ្ញាធរ​បាន​ដាក់​បំរាម​គោចរ នៅ​ពេល​វីរុស​បំប្លែង​ខ្លួន​ឆ្លង​ដ៏​អាក្រក់ Delta បាន​រាល​ដាល​​​យ៉ាង​ឆាប់​រហ័ស​នៅ​ក្រុង​បាំង​កក​រហូត​ទូទាំង​ប្រទេស និង​ទូទាំង​ប្រទេស​ឥណ្ឌូណេស៊ី។

សាល​ថ្មី​នៅ​ព្រលាន​យន្ត​សុវណ្ណភូមិ​របស់​ថៃ​កំពុង​ត្រូវ​បាន​​ប្រើ​ប្រាស់​ជា​ទី​កន្លែង​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​ដោយ​មាន​គ្រែ​ប្រមាណ​៥​ពាន់​ត្រូវ​បាន​ដាក់។

ប្រទេស​ជិត​ខាង​គឺ​មីយ៉ាន់ម៉ា​ក៏​ឃើញ​ពី​ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ជាង​៤០០០​នាក់​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃព្រហស្បតិ៍ និង​ក្លាយ​ជាថ្ងៃ​ដែល​មាន​ករណី​ស្លាប់​ច្រើន​បំផុត​របស់​មីយ៉ាន់ម៉ា ខណៈ​ប្រទេស​កម្ពុជាក៏​មាន​ករណី​ឆ្លង​ និង​ស្លាប់​ថ្មី​ខ្ពស់​បំផុត​ដែរ​ក្នុង​រយៈ​ពេល​៩​ថ្ងៃចុង​ក្រោយ​នេះ។

កន្លែង​ព្យាបាល​នៅ​ថៃ

អ្នក​ជំនាញ​សុខភាពនិយាយ​ថា កម្រិត​​ធ្វើ​តេស្ត​ទាប​នៅ​បណ្តាល​ប្រទេស​ដែល​មាន​ប្រជា​ជន​ច្រើន​គឺ ឥណ្ឌូណេស៊ី និង​ ហ្វីលីពីន​ ក៏​ទំនង​ជា​បង្ក​ឲ្យ​ការ​ឆ្លង​ដោយ​មិន​ដឹង​ខ្លួន​ដ៏​អាក្រក់​ដែរ។

ប្រទេស​វៀតណាម​ដែល​​ជោគជ័យ​ក្នុង​ការ​ទប់ស្តាត់កាល​ពី​ដើម​មក​ ប៉ុន្តែ​ប្រហែល​ជា​មួយ​ខែ​ចុង​​ក្រោយ​នេះ​រាត​ត្បាត​យ៉ាង​លឿន​។ ជាពិសេស​៣​ថ្ងៃ ចុង​ក្រោយ​នេះ​ករណី​ឆ្លង​ខ្ពស់​ជាងកំឡុង​ពេល​១៣​ខែ​ដំបូង បើ​ទោះ​ជា​ករណី​ឆ្លង​ថ្មី​ត្រឹម​តែ ១៣១៤​នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បើ​ប្រៀប​ធៀប​នឹង​ឥណ្ឌូណេស៊ី។

ភ័យ​ខ្លាច​នៃ​ការដាក់​បំរាម​​បាន​ធ្វើ​ឲ្យ​អ្នក​ស្រុក​ស្លន់​ស្លោ​ហើយ​នាំ​គ្នា​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​យ៉ាង​ខ្លាំង​នៅ​ក្នុង​សប្តាហ៍​នេះ​​ក្នុង​ទី​ក្រុង​ហូជីមិញ​ដែល​ជា​កន្លែង​ឆ្លង​ខ្លាំង​ជាង​គេ​បំផុត​នៅ​វៀតណាម។

ការ​ធ្វើ​តេស្ត​កូវីដនៅវៀតណាម

ទី​ក្រុង​ហូជីមិញ​ដែល​មាន​ប្រជា​ជន​៩​លាន​នាក់​ត្រូវ​បាន​ដាក់​បំរាម​​ធ្វើ​ដំណើរ​រយៈ​ពេល​មួយ​ខែ ប៉ុន្តែ​អត្រា​ឆ្លង​ថ្មី​កើន​ឡើង​ជា​លំដាប់​មាន​អ្នក​ឆ្លង​ជាង​៩៤០០​នាក់​ហើយ។

ទី​ក្រុង​ហូជីមិញ​ក៏​បាន​ផ្អាក​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ​ពី​តំបន់​ឆ្លង​ជា​ចង្កោម​ទៅ​នៅ​ភាគ​ខាង​ត្បូង​តំបន់​ឧស្សាហកម្ម​ដែល​ជា​កន្លែង​រឹត​ត្បិត​ខ្លាំង​បំផុត​ចាប់​ពី​ថ្ងៃ​សុក្រ​នេះ​ទៅ។

លោក Dicky Budiman អ្នក​ជំនាញ​ជំងឺ​ឆ្លង​នៅ​សាកល​វិទ្យាល័យ Griffith University បាន​និយាយ​ថា តំបន់​អាស៊ាន​កំពុង​តស៊ូ​នឹង​វីរុស​បំប្លែង​ខ្លួន Delta  ហើយ​យុទ្ធសាស្ត្រ​ទប់​ស្កាត់ និង​សារ​ណែនាំ​ក្នុង​វិធាន​ការ​ទប់​ស្កាត់​ក៏​មិន​ស៊ី​គ្នា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទី មុន

អាជ្ញាធរស្រុកអូររាំងឪថា ចុះរៀបចំសណ្តាប់ធ្នាប់រហូត តែផ្លូវខាងក្រោយផ្សារ នៅតែចង្អៀតដដែល

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

តើអាមេរិក ត្រូវចំណាយលុយប៉ុន្មាន ដើម្បីសង់ស្ពាននៅ Baltimore ឡើងវិញ

ព័ត៌មានជាតិ២៥ នាទី មុន

កម្មករ និងសហជីព នៃរោងចក្រ អ.ជី ផ្ទុះការសរសើរពីទឹកចិត្ត និងការរៀបចំធ្វើឱ្យការបើកប្រាក់ដំណើរការរលូន

ជីវិតកម្សាន្ដ២៦ នាទី មុន

Lisa ចាយលុយសុទ្ធ ទិញផ្ទះប្រណិតកណ្ដាលក្រុងសេអ៊ូល ក្នុងតម្លៃ ៥.៥ លានដុល្លារ

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

តុលាការ ICJ ចេញបញ្ជាឲ្យ អ៊ីស្រាអែល ចាត់វិធានការបន្ទាន់ដោះស្រាយ​គ្រោះទុរ្ភិក្សនៅ ហ្គាហ្សា

Sokha Hotels

ព័ត៌មានពេញនិយម